Sririta អ្នកម៉ាក់ចិត្តទូលាយទិញម៉ូតូថ្មីអោយកូនប្រុស Kawin ត្រូវចិត្តខ្លាំងណាស់បើកឡើងសង្ហាតែម្ដង! មានវីដេអូ

បានឃើញសកម្មភាពសង្ហាៗនិងគួអោយស្រលាញ់ទៀតហើយ ហើយលើកនេះសុំដាក់ថេក #កំលោះសង្ហាប្រចាំឆ្នាំ2023 សម្រាប់អូន Kawin កូនប្រុសច្បងក្នុងវ័យកំពុងពេញរពឹស របស់តារាសម្ដែងស្រីរូបស្រស់យ៉ាង Sririta Jensen និង Korn Narongdet អ្នកជំនួញធំ

នៅពេលថ្មីៗនេះក្នុង IG story ឈ្មោះ @sriritajensen ចែករំលែករូបថតរបស់អូន Kawin ជាមួយកាដូថ្មីដែលម៉ាក់ៗទិញអោយ គឺជាម៉ូតូពណ៌លឿងដ៏ទំនើប អ្នកម៉ាក់រូបស្រស់ទៅទិញយកមកអោយដោយផ្ទាល់ដៃតែម្ដង

After Footer (Active) - damrei Mr1 Zone2

ដោយច្បាស់ណាស់ថាក្រោយពីអូនតូចមនុស្សពូកែបានម៉ូតូថ្មីមកភ្លាម សាម៉ីខ្លួនមិនចាំយូបង្អួតស្នាដៃជិះម៉ូតូយ៉ាងសង្ហា អោយម៉ាក់ៗបានមើលនិងមានមោទនភាពចំពោះកូនប្រុស គ្រាន់តែប៉ុណ្ណឹង Sririta សរសេរប្រយោគខ្លីថា “អស់ពីចិត្តខ្លាំងណាស់បាទ”

នេះគ្រាន់តែបើកម៉ូតូរបស់លេងសោះធ្វើអោយចែៗមីងៗលាន់មាត់ស្រែយ៉ាងនេះទៅហើយ ចុះទំរាំតែពេញកំលោះជិះម៉ូតូបែបកំលោះៗវិញមិនដឹងជាក្រមុំៗបាក់និងអន្លង់ស្នេហ៍យ៉ាងណាទេ

អត្ថបទដោយ : នីត្តា