អាយុច្រើនហើយ! តែតារាស្រី Amy នៅតែធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់សរសើរនាងមិនដាច់!​​

ជាការពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែង ចូលចិត្តនិយាយបែបកំប្លែងស្ងួត Amy តែងតែធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍នាង ហើយបច្ចុប្បន្នប្រជាប្រិយភាពរបស់នាងក៏នៅតែមានខ្លាំងផងដែរ។

យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់របស់តារាស្រីរូបនេះវិញ សព្វថ្ងៃនាងមានវ័យជិត៤០ឆ្នាំហើយ តែបើនិយាយពីរូបសម្រស់ និងរូបរាងវិញ មិនចាញ់ក្មេងៗនោះទេ ពោលគឺនៅតែស្រស់ស្អាត នរណាឃើញក៏លាន់មាត់សរសើរពីការថែរក្សាសម្រស់និងរូបរាងរបស់នាងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីពេលដែលតារាស្រីរូបនេះ សម្រេចចិត្តកសាងជីវិតគ្រួសារជាមួយនិងលោក Siwat ដែលជាស្វាមីមករយៈពេល១៤ឆ្នាំហើយ តែអ្វីដែលសោកស្ដាយអ្នកទាំងពីរពុំទាន់មានកូនម្នាក់នោះទេ៕ តោះ! ទៅទស្សនារូបសម្រស់របស់ Amy ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី