ហ្វេនៗណាអត់គូរអៀបគៀន! Nine Napat ផុសរូបភាពក្នុងហាងញុំបាយសង្ហាៗមិនបាច់រកថានរណាអ្នកថតអោយព្រោះមើលតែភ្នែកខាងប្រុសក៏ដឹងថាជានរណា! មានវីដេអូ

អ្នកដែលមានស្នេហាមើលទៅកាន់តែមុខក្មេងទៅៗមែន តួយ៉ាងមើលតែគូររបស់តារាប្រុសស្រីយ៉ាង Nine Napat និងម្ចាស់ចិត្តរូបស្រស់ Baifern Pimchanok ជាមួយរូបភាពជាក់ស្ដែងដែលទើបនិងផុសនៅលើបណ្ដាញសង្គមឃើញហើយពិតជាគួអោយស្រលាញ់ខ្លាំងណាស់

យ៉ាងជាក់ស្ដែងខាងប្រុសបានផុសរូបភាពខណៈពេលនៅក្នុងហាងអាហារ អមជាមួយប្រយោគសារខ្លីៗថា “Hungry” តែឆ្ងល់ថាហេតុអ្វីរូបនីមួយៗមុខមិនសមថាជាអ្នកឃ្លាននោះទេ មើលទៅដូចអ្នកកំពុងមានស្នេហាច្រើនជាង ព្រោះញញឹមស្រស់ស្រាយណាស់​ អៀនតិចៗផងដែរ ចង់ដឹងដល់ហើយថាតើគេថតរូបយ៉ាងម៉េចបានជាមើលទៅទាំងសង្ហាទាំងផ្អែមល្ហែមបែបនេះ

After Footer (Active) - damrei Mr1 Zone2

បែបនេះក៏អាចដឹងបានថាអ្នកថតរូបអោយជានរណាដែរ មានតែម្នាក់ទេគឺម្ចាស់ចិត្តរូបស្រស់និងឯង ហ្វេនៗគ្រាន់តែឃើញភ្លាមចូលទៅខមិនភ្លេតមានទាំងបង្អាប់មានទាំងសរសើរយ៉ាងច្រើនហើយជាពិសេសខាងស្រីក៏បានចូលទៅខមិនដែរថា “Hmmmmmmmmmmmm”

អត្ថបទដោយ : នីត្តា