Dew Arisara ផុសជូនពរថ្ងៃកំណើតដល់ Kwang Wannapiya កូនភ្លោះទាំងពីរសម្រស់គ្មាននរណាចាញ់នរណា។ មានវីដេអូ

ឈានចូល 32 ឆ្នាំជាផ្លូវការហើយសម្រាប់ Kwang Wannapiya ដែលឆ្នាំនេះហ៊ុំព័ទ្ធទៅដោយមនុស្សជាស្រលាញ់ធ្វើអោយបេះដូងហោះហើរដូចពពុះសាប៊ូអញ្ចឹង

ជាក់ស្ដែង Dew Arisara មិត្តសម្លាញ់មហាស្និតនៅក្នុងសិល្បៈតារាស្រីល្បីឈ្មោះ ហើយគ្រប់គ្នាសុទ្ធតែប្រាប់ថាអ្នកទាំងពីរដូចកូនភ្លោះអញ្ចឹង ហើយ Dew ក៏បានផុសរូបអមជាមួយឃ្លាសារជូនពរថា “Happy Birthday មិត្តសម្លាញ់ ប្អូនភ្លោះ!!! ខួបកំណើតឆ្នាំនេះអ្វីដែលមិត្តម្នាក់នេះចង់ប្រាប់គឺ….អញសប្បាយចិត្តខ្លាំងណាស់ ដែលឃើញមិត្តសប្បាយចិត្តបែបនេះរាល់ៗថ្ងៃ ដល់ថ្នាក់មិនដឹងថាជូនពរដល់មិត្តអ្វីល្អព្រោះនាងខ្ញុំអាចទទួលដឹងបានថា ហែងមានក្ដីសុខខ្លាំងណាស់…..”

After Footer (Active) - damrei Mr1 Zone2

“សរុបមកខួបកំណើតឆ្នាំនេះសុំអោយមិត្តមានក្ដីសុខច្រើនៗ ទ្វេដងទៀត អ្វីដែលខ្វះខាតអ្វីដែលត្រូវការសុំអោយមិត្តទទួលបាន អ្វីដែលកំពុងរងចាំសុំអោយដូចបំណងណាចា សប្បាយចិត្តណាស់ដែលឃើញប្អូនភ្លោះបែបនេះរាល់ថ្ងៃ ហើយជឿថា ប្អូនភ្លោះនិងមានអ្វីៗគ្រប់យ៉ាងជាងនេះ….ចាំមើល!!! ស្រលាញ់ណា @gwangoamsinn មិត្តសម្លាញ់ដែរមិនដែលទៅណាចោលគ្នា យល់ចិត្តគ្រប់យ៉ាង”

អត្ថបទដោយ : នីត្តា