រំលឹកអនុសាវរីយ៍ចាស់! ឆន សុវណ្ណរាជ និង ទេព​ បូព្រឹក្ស យកបទពីមុនច្រៀងគោករួមគ្នាពិរោះណាស់!(មានវីដេអូ)

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីមុនតារាចម្រៀងប្រុសល្បីឈ្មោះលោក ឆន សុវណ្ណរាជ និងកញ្ញា ទេព បូព្រឹក្ស ធ្លាប់ចេញចម្រៀងរួមគ្នាបែបមនោសច្ចេតនាស្នេហា ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តនិងទទួលបានការគាំទ្រខ្លាំងណាស់។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានទៅចូលរួមកម្មវិធីមួយជាមួយនិងគ្នា ហើយក៏បានលើកយកបទចម្រៀង«មិត្តម្នាក់នេះលួចស្រលាញ់បង» មកច្រៀងគោកជាមួយគ្នាសារជាថ្មីម្ដងទៀត ធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយ រំភើបនិងសរសើរថាពិរោះគ្រប់ៗគ្នាទៀតផង។

លើសពីនេះទៅទៀត គ្រាន់តែវីដេអូមួយនេះបង្ហោះចូលក្នុងបណ្ដាញសង្គមភ្លាម មហាជនជាច្រើនក៏បាននាំគ្នាស៊ែរចែករំលែកតៗគ្នានិងមានអ្នកទស្សនាជាច្រើនទៀតផង៕ តោះ! ចង់ជ្រាបច្បាស​់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី