គួរឲ្យសរសើរណាស់! Nadech និង Yaya ធ្វើបុណ្យរួមគ្នាដោយប្រគេនលុយយ៉ាងច្រើនដល់ព្រះសង្ឃ!(មានរូបភាព)

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Nadech និងកញ្ញា Yaya កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនលួចច្រណែនអ្នកទាំងពីរមិនស្ទើរនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់គ្នា នៅពេលឃើញអ្នកទាំងពីរបានដឹកដៃគ្នា រួមជាមួយគ្រួសារទៅធ្វើបុណ្យរួមគ្នានៅឯវត្តមួយកន្លែង និងថែមទាំងប្រគេនលុយដល់ព្រះសង្ឃរហូតដល់ ​២​ ​២៥២​ ​១៨៣​ ​បាត​ ប្រមាណជាជិត​ ​៧​៥០០០​ ដុល្លារ​អាមេរិក​ ​ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ថវិការទាំងអស់នោះមិនមែនជារបស់គ្រួសារលោក Nadech និងកញ្ញា Yaya ទាំងស្រុងនោះទេ តែវាបានមកពីការចូលបុណ្យរបស់ញាតិមិត្តជិតឆ្ងាយនិងអ្នកគាំទ្ររបស់អ្នកទាំងពីរជាច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី