តារាស្រី Aum Lukkana ទៅតំឡើងថ្មីហើយ ក្រោយយកដើមទ្រូងចេញលែងលះស្វាមីពេលនេះកែដាក់ថ្មីវិញ….

ត្រលប់មករកតំណែងតារាស្រីស៊ិចស៊ីដើមទ្រូងធំម្ដងទៀតហើយ​ តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Aum Lukkana បង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញថារូបនាងបានទៅវះកាត់បន្ថែមសុដន់សារជាថ្មី បន្ទាប់ពីធ្លាប់យកចេញមួយសាររួចទៅហើយ លើកនេះមិនធ្វើធំពេកដូចមុនតែអ្នកគាំទ្រសសើរថាបែបនេះស្រស់ស្អាតលើសដើម។

ដោយតារាស្រី Aum Lukkana មួយរយះពេលនេះក៏មានពត៌មានរបស់នាងជាបន្ដបន្ទាប់ផងដែរ ព្រោះក្រោយពីបានធ្វើការវះកាត់យកស៊ីលីកូនដើមទ្រូងចេញ រួចនាងក៏មានពត៌មានក្នុងគ្រួសារប្រកាសលែងលះអតីតស្វាមីហើយដោយថាស្វាមីមានជនទីបីម្នាក់ទៀត។ សម្រាប់តែថ្មីៗនេះនៅលីវសារជាថ្មី Aum Lukkana ក៏ធ្វើខ្លួនឲក្មេងខ្ចីជាងមុនផងដែរ រួមទាំងបានទៅធ្វើការវះកាត់ដាក់ដើមទ្រូងថ្មីផង។ តែលើកនេះ Aum មិនធ្វើធំពេកទេធ្វើតែមួយល្មម ឲនៅតែអាចស្លៀកពាក់ស៊ិចស៊ីៗដូចដែលនាងចូលចិត្តបាន និងសមស្របជាមួយសុខភាពរាងកាយនាងពេលនេះផងដែរ ធំពេកខ្លាចប៉ះពាល់ដល់ឆ្អឹងខ្នង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ