Bella កំពុងវ៉ៃឡើង! បង្អួតក្បាច់រាំមិនក្រែងចិត្តនរណាខណៈពេលក្រុមការងារធ្វើពិធីបំបួសនាគរឿងព្រហ្មលិខិត! មានវីដេអូ

ទើបតែចាក់ផ្សាយបានតែ 2 ភាគប៉ុណ្ណោះ ប៉ុន្ដែធ្វើអោយមានអ្នកគាំទ្រជាច្រើនកើនឡើងដូចទឹកបាក់ទំនប់ហើយក៏ជារឿងដែលគ្រប់គ្នាត្រូវនិយាយដល់គ្រប់ពេល សម្រាប់រឿង ព្រហ្មលិខិត ភាគបន្ដពីរឿងបុព្វេសន្និវា ដែលគ្រប់គ្នាទន្ទឹងរងចាំទស្សនាអស់រយៈពេល 5 ឆ្នាំ

ថ្មីៗនេះទៅក្នុង TikTok chamomilepear  បានផុសវីដេអូពីក្រោយឆាកថតរឿងព្រហ្មលិខិត ក្នុងឈុតឆាកដែល Bella Ranee ទទួលតួនាទីជាតួសម្ដែង Photan កំពុងថតបន្ដសាច់រឿង តែសុខៗស្រាប់តែលឺភ្លេងពីកម្មវិធីបំបួសនាគដែលរៀបចំឡើងនៅជិតៗនិង ទើបធ្វើអោយតួឯកស្រីយើងទ្រាំមិនបានក៏សុំក្រោកឡើងរាំក្រលែងតិចៗទៅតាមបទភ្លេង

After Footer (Active) - damrei Mr1 Zone2

“នៅពីក្រោយឆាកព្រហ្មលិខិត សប្បាយមិនខ្វល់ថាជាពិធីបំបួសនាគនរណា  #ព្រហ្មលិខិត  #BellaRanee #bellacampen #ក្រុមថតរឿង #ជីវិតអ្នកថតរឿង”

ហើយហ្វេនៗដែលបានឃើញវីដេអូនេះ នាំគ្នាប្រញាប់ចូលមកចុចឡាយនិងខមិនបង្អាប់តួឯកស្រីយ៉ាងច្រើនតែម្ដង

អត្ថបទដោយ : នីត្តា