តើមានរឿងអ្វី! Sririta Jensen ទឹកភ្នែកពេលកំពុងផ្ដល់បទសម្ភាសន៍ក្រោយពីតុលាការកាត់ក្ដីអោយនាងក្នុងរឿង……..! មានរូបភាព
ថ្ងៃនេះ (25 តុលា 2023) វេលាម៉ោង 11 ព្រឹក តារាសម្ដែងស្រីស្អាតកូនមួយ Sririta Jensen រួមជាមួយស្វាមី Korn Narongdet ហើយមេធាវី Nida Saranya បានធ្វើដំណើរទៅខាងតុលាការ ផ្លូវ Ratchadaphisek ដើម្បីស្តាប់សាលក្រម ក្នុងករណិដែល Sririta ជាដើមបណ្តឹងបានប្តឹងភាគីមួយដែលបានប្រើវីដេអូឃ្លីបដែលបានកាត់តជាវីដេអូអាសអាភាសដើម្បីចែកចាយយ៉ាងទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ ជាហេតុធ្វើអោយមានការបាត់បង់កិត្ដិយសរបស់សាម៉ីខ្លួន កាលថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2021 ហើយដំណើរការបណ្ដឹងនេះឈានទៅដល់ 2 ឆ្នាំ 3 ខែ 18 ថ្ងៃ ទីបំផុតតុលាការបានចេញសាលក្រមហើយ
តុលាការសម្រេចថាជនជាប់ចោទមានទោស
១.តុលាការបានសម្រេចថា ជនជាប់ចោទបានប្រព្រឹត្តបទល្មើសតាមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រមាត្រា ១៤(៤)(៥) ផ្តន្ទាទោសដាក់ពន្ធនាគារ 1 ឆ្នាំ និងពិន័យ 20000 បាត
២.យោងតាមក្រមព្រហ្មទណ្ឌ មាត្រា៣២៨ ទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់១០ម៉ឺនបាត
៣.យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣៩៧ ទោសពិន័យជាប្រាក់ចំនួន ១០០០បាត។
ជាប់ពន្ធធានាគារ 2 ឆ្នាំពិន័យ 121 000 បាត ជនជាប់ចោទបានសារភាព ការកាត់ទោសត្រូវបានកាត់បន្ថយពាក់កណ្តាល ដោយនៅជាប់ពន្ធនាគាររយៈពេល ១២ ខែ និងពិន័យ 60 500 បាត ជាប់ពន្ធធានាគារ 2 ឆ្នាំ រាយការណ៍ជូនមន្ត្រីមន្ទីរពិសោធន៍ ៤ដងក្នុង១ឆ្នាំ ដើម្បីបំពេញសេវាសហគមន៍ ២៤ម៉ោងក្នុង១ថ្ងៃ ឱ្យចុងចោទលុប និងបំផ្លាញសារដែលបង្ខូចកេរ្តិ៍ឈ្មោះដើមបណ្តឹង។ ផ្សាយសាលក្រមតាមកាសែត១៥ថ្ងៃ និងផ្សាយពាក្យសុំទោសតាមទំព័រហ្វេសប៊ុករបស់ដើមបណ្តឹងរយៈពេល៣០ថ្ងៃ ចុងចោទត្រូវសងសំណងជំងឺចិត្ត១០ម៉ឺនបាត បូកនឹងការប្រាក់តាមផ្លូវច្បាប់
ទាំងអស់នេះសាម៉ីខ្លួនបាននិយាយទាំងទឹកភ្នែកក្រោយពេលទទួលបានយុត្ដិធម៌ ហើយក៏សូមអគុណដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ដែលខិតខំប្រឹងប្រែងធ្វើកិច្ចនេះរហូតទួលបានជោគជ័យ ហើយក៏មានផ្ដាំផ្ញើរដល់មនុស្សទាំងអស់ថាប្រទេសមានច្បាប់ទំលាប់កុំគិតធ្វើអ្វីតាមអំពើចិត្តអី…….
អត្ថបទដោយ : នីត្តា