បានឃើញមុខច្បាស់ហើយ Min Pechaya ត្រូវបានមិត្តប្រុស Kevin ធ្វើរឿងមួយនេះកណ្ដាលកម្មវិធីរំភើបចិត្តជំនួស! មានវីដេអូ
នេះជាគូស្នេហ៍មួយគូទៀតដែលបានឆ្លងផុតព្រំដែនមិត្តភ័ក្ដ សម្រាប់តួឯកស្រីស្អាត Min Pechaya ដោយមុននេះនាងបានផ្លាស់ប្ដូរពាក្យថាមកជាអ្នកយល់ចិត្ត ហើយផុសរូបភាពផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គមជាញឹកញាប់ គ្រាន់តែមិនទាន់មាននរណាបានឃើញមុខពេញភ្នែកនិងច្បាស់លាស់
ដោយនៅពេលថ្មីៗនេះនៅលើបបណ្ដាញសង្គមបានបង្ហាញរូបភាពត្រជាក់ចិត្តមួយកណ្ដាលកម្មវិធីមួយ នៅពេលដែល Min ធ្វើដំណើរទៅចូលរួមកម្មវិធីក្នុងឈុតដ៏ស្រស់ស្អាតពណ៌ក្រហម ហើយជាពិសេសមានសង្សាសំណព្វចិត្តអ្នកជំនួញធំ Kevin អោបបាច់ផ្កាយ៉ាងធំទៅជូនមិត្តស្រីរហូតដល់ទៅ 100 ទង និងមានសរសេរពាក្យស្វីតដាក់ក្នុងបាច់ផ្កាជូនទៀតផង
អាចនិយាយបានថាជាការបើកបង្ហាញខ្លួនអោយមហាជនបានឃើញមុខច្បាស់ជាលើកដំបូង Min Pechaya បានណែនាំមិត្តប្រុសរបស់នាង ហើយបន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់ Min Pechaya ក៏បានបង្ហោះឃ្លីបនៅលើ Instagram ផងដែរ អមជាមួយប្រយោគសារថា “ណែនាំខ្លួន”
អត្ថបទដោយ : នីត្តា