Grace Kanklao លង់និងមិត្តប្រុសងើបមុខមិនរួចដល់ថ្នាក់ធ្វើ surprise ដង្ហែក្បួននំខេកពេញទីក្រុងឡើងផ្អើលអស់មនុស្សម្នា! មានវីដេអូ

ជាគូរស្នេហ៍មួយគូរទៀតដែលមិនសូវបញ្ចេញឬបើកបង្ហាញអ្វីធំដុំនោះទេយ៉ាងគូរស្នេហ៍របស់ Grace Kanklao មិត្តស្រីរបស់អ្នកមានហៃសូ Nick ដែលជារឿយៗគេឃើញអ្នកទាំងពីរគាំទ្រគ្នាគ្រប់ពេល រួមទាំងក្នុងថ្ងៃពិសេសៗផ្សេងទៀត យ៉ាងជាក់ស្ដែងក្នុងថ្ងៃខួបកំណើតខាងប្រុស កញ្ញា Grace សុំបំពេញតួនាទីជាម្ចាស់ចិត្តសែនល្អ រៀបចំកម្មវិធីជូនអស់ពីចិត្ត ដោយការបិទបាយរូបថត LED ជារូបគូរអមជាមួយសាររីករាយថ្ងៃកំណើត ខាងក្រោយម៉ូតូអ្នកដឹកជញ្ជូនចំណីអាហារជាង 20 គ្រឿង បើកជាជួរពេញទាំងផ្លូវទីក្រុង

ដោយខាងស្រីបានផុសរូបភាពគូរលើកនំខេកជូនខាងប្រុសអមជាមួយសារថា “ជាមួយមិត្តគ្មានក្រុម ប្រហែលជាត្រូវដំបហើយមើលទៅ @nlrgkk Thank you ក្រុម @lookads.co ណាចា HBD កំពូលសង្ហាអូនសុំអោយបងមានក្ដីសុខនិងសមបំណងប្រាថ្នាគ្រប់រឿងណា អ្វីដែលសំខាន់ទទួលបានជោគជ័យគ្រប់ភារកិច្ចដែលបងព្យាយាមសាងឡើង អូនមើលឃើញពីការតាំងចិត្តនិងការលះបង់អស់ពីចិត្តរបស់បងមករហូត សុំអោយបានៗៗៗៗសម្រេចៗៗៗ ហើយៗៗៗៗសុំអោយសង្ហាបែបនេះរហូត មាត់រឹងដាក់គ្នាបែបនេះរហូតទៅ ស្រលាញ់ណាចា”

After Footer (Active) - damrei Mr1 Zone2

ឃើញបែបនេះហើយមិត្តៗអ្នកក្នុងសិល្បៈ រួមជាមួយអ្នកគាំទ្រចូលទៅជូនពខួបកំណើតជាមួយសាម៉ីខ្លួនយ៉ាងច្រើនហើយនៅមានបង្អាប់ពីភាពងប់ងល់ស្នេហារបស់អ្នកទាំងពីរទៀតផង

អត្ថបទដោយ : នីត្តា