YG បញ្ជាក់! Jisoo BLACKPINK ចែកផ្លូវគ្នាជាមួយ Ahn Bohyun ដែលទើបបើកបង្ហាញខ្លួន! មានរូបភាព

ក្លាយទៅជាប្រធានបទក្ដៅភ្លាមៗនៅក្នុងបណ្ដាញសង្គមរបស់ប្រទេសកូរ៉េខាងត្បូង ដោយជាក់ស្ដែង (24 តុលា 2023) បណ្ដាញសង្គមកូរ៉េបានចេញមករាយការណ៍ពត៌មានចែកផ្លូវគ្នារបស់គូរស្នេហ៍ល្បីឈ្មោះយ៉ាង Jisoo BLACKPINK  ជាមួយកំលោះរូបសង្ហា Ahn Bo Hyun

បើតាមពត៌មានផុសចេញមកនេះបានបញ្ចាក់ថា “ទំនាក់ទំនងរបស់ Jisoo ជាមួយ Ahn Bo Hyun  ចាប់ផ្ដើមប្រងើយកន្ដើយបន្ទិចម្ដងៗហើយ ព្រោះអ្នកទាំងពីរសុទ្ធតែរវល់និងការងាររៀងៗខ្លួនហើយទីបំផុតទាំងពីរនាក់ក៏ទើបតែសម្រេចចិត្តបែកផ្លូវគ្នារួចរាល់ហើយ”

After Footer (Active) - damrei Mr1 Zone2

ខណៈពេលដែលខាង  YG Entertainment អ្នកគ្រប់គ្រងរបស់ BLACKPINK ក៏បានចេញមកអះអាងចំពោះពត៌មានខាងលើជាផ្លូវការដែរថា “ជាការពិតដែល Jisoo និង Ahn Bo Hyun  បែកគ្នា”

ទាំងអស់នេះ Jisoo និង Ahn Bo Hyun ទើបតែបើកបង្ហាញខ្លួនថាកំពុងមើលចិត្តគ្នាកាលពីខែ សីហាកន្លងមកនេះ នៅក្រោមការចាប់អារម្មណ៍ពីមហាជន ក៏មានរូបភាពរបស់អ្នកទាំងពីរណាត់ជួបគ្នាអំឡុងពេលដែល Jisoo ត្រឡប់មកប្រទេសកូរ៉េវិញ បន្ទាប់ពីដំណើរប្រគុំតន្ត្រីក្រៅប្រទេសរបស់នាង មុនពេលស្នេហាបញ្ចប់

អត្ថបទដោយ : នីត្តា