Matthew-Lydia រិះគន់ Ploy ទាក់ទង​នឹង Claudine នៅ​កណ្តាល​កម្មវិធី មុន​ប្រឈម​នឹង​ប្រតិកម្ម​ខ្លាំងពី……..ត្រលប់ទៅវិញ! មានរូបភាព!

មានរឿងចូលអោយទាក់តែបានសម្រាប់ Matthew Dean និង Lydia Sarunrat ដោយនៅពេលថ្មីៗនេះ (24 តុលា 2023) បានចេញមកបើកបង្ហាញខ្លួនក្នុងកម្មវិធី Deane’s Dynasty ទាក់ទងនិងទំនាក់ទំនងរបស់មិត្តសម្លាញ់ Ploy Chermarn កាលពីនាងទាក់ទងនិងតារាសម្ដែង Claudine Aditya មុននិងបែកគ្នាកាលពី 2 ឆ្នាំមុន ដោយ Lydia បាននិយាយអោយស្ដាប់ថា “មិនដឹងថាហេតុអ្វី បានជាគាត់ទៅទាក់ទងជាមួយ Claudine” តែមិនបានប្រាប់ចំពោះមុខ Ploy  

ចំណែកឯខាង Matthew ថា “ខ្ញុំគ្រាន់តែមិនចង់អោយគាត់ខាតពេលជាមួយអ្វីដែលវាមិនដំណើរការ តាមពិតទៅ ដែលគិតរឿងនេះក៏ព្រោះខ្ញុំបារម្ភពីគាត់ខ្លាំង ខ្ញុំចង់អោយគាត់មានក្ដីសុខ” Lydia ក៏បន្ថែម “វាជារឿងដែលត្រូវល្អិតល្អន់ នរណាជាអ្នកនិយាយរឿងនេះជាមួយនាង ដូចយើងនិយាយតែម្នាក់ឯង ព្រោះយើងមិនចង់ធ្វើអោយគាត់ខូចចិត្ត មានតែ Matthew ដែលអាចទៅនិយាយបាន ហើយគាត់ក៏គួតែទៅនិយាយជាមួយ”

After Footer (Active) - damrei Mr1 Zone2

តែ Matthew ប្រាប់ថា Arin និង Lydia គួតែទៅច្រើនជាងព្រោះពួកគាត់ស្និតស្នាលគ្នា ហេតុអ្វីមិនទៅនិយាយ ថែមទាំងប្រាប់ថា វាដល់ពេលហើយដែលត្រូវនិយាយជាមួយ Ploy ថាចង់បានអ្វីនៅថ្ងៃអនាគត Claudine នៅមានអ្វីជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្ដែអាយុរបស់ Ploy  មិនមែនថយចុះក្មេងទៅនោះទេ ជីវិតរបស់ពួកគាត់គឺស្ថិតនៅរយៈពេលមួយដែលខុសគ្នា ហើយពេលវេលាក៏មិនបានរងចាំ Ploy  

ខណៈពេលកម្មវិធីមានវីដេអូដែល Matthew-Lydia កំពុងនិយាយរឿងទំនាក់ទំនង Ploy-Claudine ដោយពេលនិងទាំងគូរមិនទាន់បែកគ្នាថា “រៀបការបានទេ?” ដល់ថ្នាក់ធ្វើអោយ Ploy ត្រូវសម្លឹងឡើងភ្នែកមាំ ហើយតបថា “គាត់នៅក្មេង ហើយអាយុខ្ញុំក៏វាច្រើនលើសដែលត្រូវគិតរឿងនិងហើយ គិតតែម្យ៉ាងរឿងក្ដីសុខ ត្រឹមតែមានក្ដីសុខវាមិនគ្រប់គ្រាន់ទេអី” ហើយ Matthew ក៏សួរបន្ដថា “វាមានឱកាសក្លាយជាទំនាក់ទំនងយូរអង្វែងពិតប្រាកដដែរទេ” ចម្លើយរបស់ Ploy “ពេលនេះទាក់ទងមក 2 ឆ្នាំហើយ សួរថាវាអាចនិងល្អជាងនេះឬអត់វាក៏មាន ឬមួយមិនអាចនិងមិនល្អដែរទេ ក៏មាន វាគ្មានអ្វីស្ថិតស្ថេរ ហើយដកចិត្តគិតរឿងគ្រួសារយូរមកហើយ” Matthew ក៏នៅប្រាប់ទៀតថា “ចង់ឃើញ Ploy មានកូនគួអោយស្រលាញ់ពីរបីនាក់” ចម្លើយបដិសេធយ៉ាងបន្លឺឡើងថា “អត់ទេៗៗៗ អោយវាបញ្ចប់ទៅ”

ទាំងអស់នេះ Ploy បានបើកចិត្តនិយាយថា “មិនដឹងថាមកសួរធ្វើអី ទោះបីជាមាន Claudine ឬមិនមាន Claudine ខ្ញុំក៏នៅតែមិនបានរៀបការមានគ្រួសារដដែលនិង ខ្ញុំថារឿងបែបនេះជីវិតរបស់អ្នកណាគឺជាជីវិតរបស់អ្នកនោះ មនុស្សយើងប្រើជីវិតមិនដូចគ្នាទេ ខ្ញុំមានផ្លូវដើររបស់ខ្ញុំ មានផ្លូវរបស់ខ្លួនឯងដែលធ្វើដំណើរទៅ បង Matthew និង Lydia គួតែយល់ដែលហើយ”

ខណៈពេល Matthew បន្ថែមថា “ខ្ញុំមិនដឹងថាត្រូវរុញខ្លួនឯងទៅណាទេ តែសង្ឃឹមថា Ploy និងមិនភ្ញាក់ផ្អើល ខ្ញុំមិនចង់ធ្វើជាមនុស្សដែលនៅកណ្ដាលហើយចុងក្រោយត្រូវគេស្អប់”

អត្ថបទដោយ : នីត្តា