មិនសរសើរមិនបាន! កូនភ្លោះលោក Beam ទើបតែកើតបានប៉ុន្មានថ្ងៃសោះ មុនមាត់Cuteខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀងល្បីឈ្មោះលោក Beam ទើបតែទទួលបានចំណងដៃ កូនប្រុសភ្លោះ២រូប ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងគឺ ក្រោយពេលដែលកូនភ្លោះរបស់តារាប្រុសរូបនេះកើតបានប៉ុន្មាន មុនមាត់របស់ពួកគេប្រែកាន់តែស្រស់ស្អាត និង Cute គួរឲ្យខ្នាញ់ខ្លាំងមែនទែនហើយ នរណាឃើញហើយក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។

លើសពីនេះទៅទៀត មហាជនជាច្រើនក៏បាននាំគ្នាអបអរសាទរដល់លោក Beam ដែលទទួលបានកូនភ្លោះដែល Cute និងគួរឲ្យស្រលាញ់ខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី