មកមើលបាច់ផ្កាបុរសសង្ហាម្នាក់នេះផ្ញើរជូន Aff Thaksaorn ក្នុងថ្ងៃខួបកំណើតហ្វេនៗសង្ឃឹមថាម្នាក់នេះច្បាស់ណាស់! មានរូបភាព

អាចនិយាយបានថាជារូបភាពមួយដែលធ្វើអោយហ្វេនៗស្រែកភ្លាត់សម្លេងតែម្ដងជាពិសេសនៅក្នុង IG ខណៈពេលនេះក្ដៅដូចបាយពុះអញ្ចឹង ជាមួយពាក្យជូនពរខួបកំណើតដល់តារាសម្ដែងស្រីស្អាតយ៉ាង Aff Thaksaorn កាលពីថ្ងៃទី 27 តុលា 2023 ក្រៅពីមិត្តភ័ក្ដនៅក្នុងសិល្បៈដែលចូលមកជូនពរដល់សាម៉ីខ្លួនយ៉ាងកក់ក្ដៅហើយ

ហើយម្នាក់ក្នុងចំណោមមិត្តភ័ក្ដរបស់ Aff Thaksaorn គឺលោក Tim Pitha ចូលទៅជូនពរខួបកំណើតព្រមទាំងមានបាច់ផ្កានិងកាតសរសេរថា Happy Birthday 

After Footer (Active) - damrei Mr1 Zone2

ដោយខាងម្ចាស់ខួបកំណើតបានផុសរូបភាបបាច់ផ្កាមួយបាច់នេះនៅក្នុង IG story អមជាមួយពាក្យអគុណនិងថេក IG  @tim_pita ក្រោយមកលោក Tim បានផុសឆ្លើយតបក្នុង IG story ផ្ទាល់ខ្លួននិងជូនពរត្រលប់ទៅវិញដោយប្រយោគថា “May happiness bloom in your heart all year long”  អាចនិយាយបានថាជាមិត្តភាពដ៏គួអោយស្រលាញ់និងស្រស់ស្អាតបំផុត

ហ្វេនៗដែលបានឃើញក៏សុទ្ធតែញញឹមរីករាយតាមគ្នាពេញប្រទេស ហើយក៏នៅតែគាំទ្រនិងជំរុញពីចំងាយដើម្បីអោយអ្នកទាំងពីរផ្លាស់ប្ដូរឋានៈពីមិត្ដទៅ……

អត្ថបទដោយ : នីត្តា