ជាការពិតទៅមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពក្នុងការរៀនឲ្យចេះច្រើនភាសានោះទេ ក៏ព្រោះតែវាទាមទារយើងខិតខំប្រឹងប្រែង និងយកចិត្តទុកជាខ្លាំងក្នុងការរៀនសូត្រ។ ប៉ុន្ដែតារាស្រីថៃប៉ុន្មានរូបនេះ សុទ្ធតែខ្លាំងមិនធម្មតាក៏៏ព្រោះតែពួកគេមិនត្រឹមតែមានទេពកោសល្យក្នុងការសម្ដែង និងរាំច្រៀងនោះទេ ពួកគេថែមទាំងអាចនិយាយបានច្រើនភាសាថែមទៀតផង។
តោះទៅមើលបន្ដិចមើលថាពួកគេជាអ្នកណាខ្លះ៖
1 Yaya Urassaya
តារាស្រីរូបនេះចេះនិយាយដល់ទៅ ៤ ភាសា ៖ បារាំង ថៃ អង់គ្លេស និង អេស្បាញ។
2 Lisa សមាជិកក្រុម Blackpink
ចំណែកឯ Lisa វិញ អាចនិយាយ អង់គ្លេស កូរ៉េ ជប៉ុន និង ថៃ។
3 Davika
តារាស្រីរូបស្រស់នេះវិញ អាចនិយាយ ថៃ អង់គ្លេស និង ហូឡង់
4 Kimmy Kimberly
ចំពោះ Kim វិញ រូបនាងអាចនិយាយ ថៃ អង់គ្លេស និងអាល្លឺម៉ង់។
5 Rita Srita
តារាស្រីវ័យជិត ៤០ ឆ្នាំ រូបនេះ អាចនិយាយ ថៃ អង់គ្លេស និងដាណឺម៉ាក៕
អត្ថបទដោយ៖ ស្រីពេជ្រ