កុំឲចេះតែហ៊ាន តួឯកស្រីនាង Sririta រំភើបចិត្តប្រាប់ដំណឹងដាក់ទោសអ្នកកាត់តរូបអនាចាបានហើយ…

ជាថ្ងៃដែលនាងរង់ចាំឲឃើញលទ្ធផលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តួឯកស្រីជើងចាស់នាង Sririta Jensen ស្រក់ទឹកភ្នែកនៅមុខអ្នកកាសែត ឲសម្ភាសន៍ប្រាប់ពីដំណឹងពេលនេះអ្នកដែលធ្លាប់កាត់តរូបភាពអនាចាមកលើរូបនាង ត្រូវបានតុលាការចាប់ខ្លួននិងសម្រេចការដាក់ទោសហើយ សង្ឃឹមថាថ្ងៃក្រោយនឹងមិនមានអ្នកហ៊ានធ្វើរឿងបែបនេះទៀត។

រឿងក្ដីនេះនាងនិងក្រុមគ្រួសារទន្ទឹងរង់ចាំមើលលទ្ធផលណាស់ ចង់ឲមានការដាក់ទោសទៅលើអ្នកដែលហ៊ានធ្វើទង្វើរនេះទៅលើអ្នកដ៏ទៃអត់សីលធម៌បែបនេះ។ ដោយកាលពីប៉ុន្មានឆ្នាំមុននេះតារាស្រីនាង Sririta Jensen ត្រូវបានអ្នកក្នុងបណ្ដាញសង្គមចែកចាយនិងកាត់តរូបភាពអនាចា ដោយនាងចេញមកអះអាងថានេះមិនមែនជារូបភាពនាងពិតទេ។ ពេលនេះយុត្ដិធម៌មានចំពោះនាងនិងក្រុមគ្រួសារហើយ ពេលនេះប៉ូលីសបានចាប់ខ្លួនអ្នកដែលហ៊ានកាត់តរូបភាពអនាចានាង និងតុលាការបានសម្រេចទោសដោយកំណត់ឲជាប់គុក១២​ខែ និងបង់ប្រាក់១​សែន៦មុឺនបាត។ តារាស្រី Sririta បានបន្ដថា រូបនាងមិនស្ងាត់រឿងនេះ ព្រោះចង់ឲរឿងលើកនេះរបស់នាងគឺជាឩទាហរណ៍កុំឲអ្នកលេងបណ្ដាញសង្គមអាងតែនៅឆ្ងាយហ៊ានធ្វើទង្វើរបែបនេះមកលើតារាៗឬអ្នកដ៏ទៃទៀតផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ