នៅចាំតួស្រីក្នុងរឿង Love O2O អត់? ឥលូវនេះលេងស្ដាយផាត់មុខក្រាស់ប្លែកខ្លាំងតែម្ដង

ប្រិយមិត្តដែលនិយមតាមដានរឿងភាគមនោសញ្ចេតនារបស់ប្រទេសចិន ជឿជាក់ថាគ្មានប្រិយមិត្តមួយណាដែលរំលងខកខានមិនបានទស្សនារឿងភាគមនោសញ្ចេតនាដ៏ល្បីដែលមានចំណងជើងថា «Love O2O» នោះទេ។

កាលពីថ្មីៗ កន្លងទៅនេះ តួឯកស្រីក្នុងរឿងភាគមួយនេះ នាង Zheng Shaung បានថតរូបឲ្យទស្សនាវត្ដីមួយរបស់ប្រទេសចិន ដែលក្នុងនោះនាងបានផ្លាស់ប្ដូរស្ដាយផាត់មុខ និងការស្លៀកពាក់ទាំងស្រុងមកផាត់មុខបែបក្រាស់ៗ ស្លៀកពាក់ស៊ិចស៊ីជាងមុន ដែលរាល់ដងនាងនិយមតែតែងខ្លួនបែបសាមញ្ញៗ និងគួរឲ្យស្រលាញ់៕

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ