ហ្វេនៗលាន់មាត់ពេលឃើញផ្ទះចំណងដៃ Mark-Kim ដែលរៀបចំដោយតារាជើងចាស់រៀបចំអោយត្រជាក់ត្រជុំគួអោយចង់រស់នៅបំផុត! មានវីដេអូ

បានរើរបស់របរចូលទៅរស់នៅរួចរាល់ជាផ្លូវការហើយ សម្រាប់តួឯកប្រុសរូបសង្ហា Mak-Prin ជាមួយភរិយាស្រីស្អាត Kimberly Ann នៅពេលដែលផ្ទះចំណងដៃការរបស់អ្នកទាំងពីរខិតខំប្រឹងប្រែងសាងសង់ដោយកំលាំងញើសឈាមពេលនេះបានរួចរាល់ជាស្ថាពរហើយ ហើយក៏ស្រស់ស្អាតនិងគួអោយចង់រស់នៅតែម្ដង

ដោយក្នុងផ្ទះទាំងមូលកន្លែងសំណព្វចិត្តរបស់ Mark-Kim គឺជាសួនច្បារដែលពោរពេញទៅដោយដើមឈើតូចធំហ៊ុំព័ទ្ធជុំវិញផ្ទះ ដោយសារតែមានតារាសម្ដែងជើងចាស់យ៉ាង Duke Panudet ជាអ្នករៀបចំអោយ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Duke Panudet ក៏បានបើកបង្ហាញអោយឃើញយ៉ាងច្បាស់ៗក្នុងសួរច្បារជុំវិញផ្ទះរបស់ Mark-Kim ថែមទាំងមានសរសេរ “Duke រៀបចំអោយ តាមដានក្នុង  EP  ដែលគ្រប់គ្នាទន្លឹងរងចាំជាយូរមកហើយ នៅទីបំផុតភារកិច្ចរៀបចំសួនច្បារជាមួយផ្ទះចំណងដៃរបស់ Mark-Kim ក៏រួចរាល់ជាស្ថាពរ តាមដានវីដេអូពេញនៅក្នុង EP ក្នុងយូធូប  DUKE BHANUDEJ  ណាបាទ #KEMREX FLEXI TREE ដែលបានគិតស្រាវជ្រាវ បច្ចេកទេសសម្រាប់ទ្រទ្រង់ដើមឈើដោយមិនបន្សល់ទុកដាននៃបង្គោលទ្រទ្រង់ ដែលបិទបាំងសម្រស់របស់ដើមឈើ ពិតជាល្អឥតខ្ចោះមែន ចាប់អារម្មណ៍ ពិភាក្សាជាមួយក្រុមម្ជុលដែកបានតាមរយៈ 02-026-3140  ឬ https://urlgeni.us/line/KEMREXDUKE Facebook : KEMREX”

ឃើញបែបនេះហើយអ្នកគាំទ្រទ្រាំនិងមិនសរសើរមិនបានទេព្រោះផ្ទះទាំងធំទូលាយហើយទាំងអស់ស្អាតគួអោយចង់រស់នៅពិតៗ

អត្ថបទដោយ​ : នីត្តា