Prang Kanyaran ជុំគ្នាជាមួយក្រុមមិត្តភ័ក្ដញុំបាយពេលល្ងាចតែកំលោះអង្គុយក្បែរខ្លួនគួអោយចាប់អារម្មណ៍ឬមួយជា….! មានវីដេអូ

មិនដឹងថាកំឡុងពេលនេះបេះដូងនិងត្រលប់មកជាពណ៌ផ្កាឈូកម្ដងទៀតឬនៅទេ សម្រាប់តារាសម្ដែងស្រីស្អាត Prang Kanyaran ព្រោះតាំងតែប្រកាសប្រើឋានៈនារីនៅលីវមក មើលទៅដូចជាសាច់ក្រអូបខ្លាំងណាស់ មានកំលោះៗតាមញ៉ែមិនធម្មតានោះទេ

ហើយនៅពេលថ្មីៗនេះ Prang បានបង្ហាញ story ខណៈពេលកំពុងអង្គុយជជែកគ្នាលេងជាមួយក្រុមមិត្តភ័ក្ដជាច្រើន តែក៏ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខុសធម្មតាព្រោះតែដៃមួយចំហៀងខ្លួនរបស់កំលោះម្នាក់នៅក្បែរនាង ឃើញដូចជាធ្លាប់ស្គាល់

After Footer (Active) - damrei Mr1 Zone2

ហើយក្រោយមកក៏មិនបណ្ដោយអោយសង្ស័យយូរ នៅក្នុង story  មិត្តភ័ក្ដរបស់ Prang បានបង្ហាញអោយដឹងថាកំលោះខាងៗកាយ មិនមែនជានរណាឆ្ងាយនោះទេ គឺជា Oh Oh Nithi ដែលហ្វេនៗសុទ្ធតែគាំទ្រអោយក្លាយជាគូស្នេហ៍ពិតប្រាកដ ឃើញបែបនេះហើយបេះដូងរីកដូចពពុះសាប៊ូអញ្ជឹង ប៉ុន្ដែរឿងឋានៈបេះដូងទៅជាយ៉ាងណាមានតែរងចាំមើលបន្ដទៀតតែប៉ុណ្ណោះ

អត្ថបទដោយ : នីត្តា