ស្អាតកប់! តួឯកស្រីរឿង I Fine Thank you love you បង្ហោះរូបបង្អួតចង្កេះដ៏តូចច្រលឹងរបស់ខ្លួន

បន្ទាប់ពីបានបង្ហាញវត្តមានក្នុងខ្សែភាពយន្ដ I Fine thank you love you កាលពីឆ្នាំ ២០១៥ ប្រជាប្រិយភាពរបស់តារាស្រី Ice Preechaya បានកើនឡើងជាលំដាប់ ហើយបច្ចុប្បន្ននេះ តារាស្រីរូបនេះនៅបន្ដសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនក្នុងវិស័យសិល្បះរហូតបានសម្ដែងក្នុងរឿងភាគល្បីៗ ជាច្រើន ហើយរឿងភាគថ្មីរបស់តារាស្រីរូបនេះដែលសម្ដែងជាមួយតារាមុខស្រស់ James Jirayu ក៏ត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗ នេះផងដែរ។

កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីរូបនេះក៏បានបង្ហោះរូបជាច្រើនសន្លឹកក្នុងបណ្ដាញសង្គមរបស់នាង ដែលរូបទាំងអស់នោះបង្ហាញឲ្យឃើញនូវចង្កេះដ៏តូចស៊ីចស៊ីរបស់នាងដែលមើលទៅស្អាតកប់មិនធម្មតា៕

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ