អឺសហ៊ឺ Kimberly តែងខ្លួនជាព្រះនាងប្រទេសក្រិចពិតជាស្អាតហួសថ្លែងដល់ថ្នាក់មើលមិនចង់ស្គាល់! មានវីដេអូ

បង្កើតភាពទាក់ទាញនៅលើបណ្ដាញសង្គមភ្លាមៗសម្រាប់តារាសម្ដែងស្រីស្អាត Kimberly Ann កូនក្រមុំថ្មោងថ្មី សុំសិទ្ធតែងខ្លួនជាព្រះនាងប្រទេសក្រិចក្នុងថ្ងៃហាឡូវីនឆ្នាំនាំ

ដោយនាងបានជ្រើសរើសយកស្ទាយតែងខ្លួនជា Aphrodite ជាទេធីតាតំណាងអោយក្ដីស្រលាញ់និងភាពស្រស់ស្អាត របស់ក្រិចថែមទាំងមានសរសេរជាប្រយោគសារថា ‘Beauty is power, and love is its fuel.’ – Aphrodite, Greek Goddess. #halloween @jibbierubie @jcreef @sprite_snap @art_artery @vatanika_official”

After Footer (Active) - damrei Mr1 Zone2

រឿងនេះក្រៅពីធ្វើអោយអ្នកគាំទ្រគាំងភ្លឹកសា្មរតីពីភាពស្រស់ស្អាតរបស់នាងហើយ ឈុតដែលនាងជ្រើសរើសស្លៀកនេះពិតជាស្អាតប្លែងភ្នែកពិតៗដល់ថ្នាក់ធ្វើអោយស្វាមីរូបសង្ហាយ៉ាង Mark Prin ចូលទៅខមិនខ្លីៗថា “ហាក”

អត្ថបទដោយ : នីត្តា