ច្បាស់ដូចថ្ងៃអញ្ចឹង Noom Kanchai ជូនពរខួបកំណើតដល់ Aff សុំអោយស្នេហាថ្មីល្អដូចក្ដីប្រាថ្នាតែសាម៉ីខ្លួនឆ្លើយវិញបែបនេះថា……! មានវីដេអូ

ពេលនេះនរណាៗក៏ចង់ប្រែកាយជា Aff Thaksaorn ព្រោះក្រៅពីតួនាទីការងារល្អប្រសើរនិងមានការងារចូលមករកមកឈប់មិនឈរហើយ ស្នេហាក៏គួអោយច្រណែនមិនចាញ់គ្នាដែរ បន្ទាប់ពីមានពត៌មានជាបន្ដបន្ទាប់ថាបេះដូងកំពុងពេញទៅដោយពណ៌ផ្កាឈូក ជាពិសេសជាមួយតារាសម្ដែងវ័យប្អូនយ៉ាង Nonkul ដែលគ្រប់គ្នាគាំទ្រអោយក្លាយជាអ្នកមើលថែបេះដូងពិតប្រាកដ

ជាក់ស្ដែង (27 តុលា 2023) ជាថ្ងៃខួបកំណើតរបស់ Aff Thaksaorn សាម៉ីខ្លួនមានថតកម្មវិធី 3Zap ទើបមានក្រុមការងារធ្វើខួបអោយដោយមាននំខេកដ៏ធំជូន មានទាំងមិត្តរួមការងារ និងភ្ញៀវដែលបានអញ្ជើញរួមគ្នាជូនពរដល់សាម៉ីខ្លួន ជាពិសេសក្នុងនោះមាន Noom Kanchai ជូនពរបែបត្រង់ៗថា “មានក្ដីសុខអោយច្រើនៗណាម៉ែ Aff  សុំអោយស្នេហាថ្មីស្រស់ស្រាយដូចផ្ការីក” ខណៈពេល Chompoo Araya ប្រាប់ថា “ផ្អែមៗណាម៉ែ” ហើយខាងសាម៉ីខ្លួនឆ្លើយតបវិញយ៉ាងលឿនថា “មិនបាច់អធិស្ឋានទេ ឪគាត់ជូនពររួចហើយ” 

After Footer (Active) - damrei Mr1 Zone2

លឺបែបនេះភ្លាមទាំងអ្នកក្នុងកម្មវិធីនិងហ្វេនៗអ្នកទស្សនាស្រែកលាន់មាត់ពេញប្រទេសតែម្ដង

អត្ថបទដោយ : នីត្តា