ទាក់ទងមើលចិត្តគ្នាអស់រយៈជិត 10 ឆ្នាំសម្រាប់គូរស្នេហ៍តារាប្រុសល្បីឈ្មោះ Mak-Prin ជាមួយតារាស្រី Kimberly Ann រហូតមកដល់ពេលនេះអ្នកទាំងពីរក៏បានសម្រេចចិត្តចូលរោងការនៅឯប្រទេសអុីតាលីរួចរាល់ជាការស្រេចហើយ ហើយនិងរៀបចំម្ដងទៀតនៅប្រទេសថៃថ្ងៃ 12 វិច្ឆកា
ដោយជាក់ស្ដែង Kimberly-Mak បានបណ្ដើរគ្នាទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតរបស់សិស្សច្បងយ៉ាង Ann Thongprasom ក្នុងនោះមានវគ្គមួយដែលបង្កើតសំណើតក្អាកក្អាយខ្លាំងបំផុត
ភ្ញៀវដែលមកចូលរួមមានដូចជា Nat Myria, Taew Natapohn, Tik Kanyarat និង Kimberly បានច្រៀងចម្រៀងជូនម្ចាស់ខួប តែម្ចាស់ខួបថតតែ Mak-Prin តែម្នាក់ ធ្វើអោយ Kimberly ដល់ថ្នាក់ហែកកេរ្ដិ៍កណ្ដាលវង់ ដោយពាក្យថា “ខំច្រៀង 5 ជីវិត គាត់ថតតែប្រុសក្មេងតែម្នាក់ ហែកមាត់ច្រៀងឡើងយូរអត់ថត”
រឿងនេះ Ann Thongprasom ដល់ថ្នាក់អស់សំណើចជាខ្លាំងថែមទាំងសរសេរឃ្លាអមជូនដល់ Mak ថា “ប្រពន្ធកូកែប្រច័ណ្ឌណាស់”
អត្ថបទដោយ : នីត្តា