Mak-Kim ចាប់ផ្ដើមដើរចែកធៀបការហើយមានរូបភាពកក់ក្ដៅជាមួយចាស់ទុំនិងអ្នកដឹកនាំរឿងភាគល្បីឈ្មោះជាច្រើនទៀត! មានវីដេអូ
កូនកំលោះកូនក្រមុំល្បីឈ្មោះយ៉ាង Mark Prin និង Kimberly បន្ទាប់ពីអ្នកទាំងពីររៀបចំពីធីមង្គលការយ៉ាងរ៉ូមែនទិកនៅប្រទេសអុីតាលី មានមិត្តភ័ក្ដស្និតស្នាលជាច្រើននាក់ហោះហើរទៅចូលរួមយ៉ាងកក់ក្ដៅ អាចនិយាយបានថាវាជាពិធីមង្គលការក្នុងក្ដីស្រម៉ៃរបស់ Kimberly ដែលកូនកំលោះរៀបចំចាត់ចែងយ៉ាងពេញទំហឹងដើម្បីមនុស្សដែលខ្លួនស្រលាញ់
ហើយនៅថ្ងៃទី 12 វិច្ឆកាដែល មានការរៀបចំកម្មវិធីជប់លៀងមង្គលការរបស់អ្នកទាំងពីរម្ដងទៀត ដោយ Mark-Kimberly នាំគ្នាដើរចែកកាតអញ្ជើញភ្ញៀវមិត្តភ័ក្ដបងប្អូន ចាស់ទុំនៅក្នុងសិល្បៈផងនិងក្រៅសិល្បៈផង
នៅក្នុង IG បានបង្ហោះវីដេអូខណៈពេលសាម៉ីខ្លួនកូនកំលោះកូនក្រមុំទៅអញ្ជើញចាស់ទុំក្នុងប៉ុស្ដនិ៍លេខ 3 ទាំងអស់ ដូច្នេះហើយរូបភាពគួអោយស្រលាញ់ជាច្រើនត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមដើម្បីអោយហ្វេនៗបានទស្សនាទាំងអស់គ្នា
អត្ថបទដោយ : នីត្តា