បើយោងតាមប្រភពពត៌មាន ThaiUpdate បានប្រាប់ឲ្យដឹងថា ក្នុងចំណោមតាតារាសម្ដែងស្រីថៃទាំងអស់ គឺមានតារាស្រីចំនួន ៥ រូប ដែលទទួលបានស្បតពាណិជ្ជកម្មថតច្រើនជាងគេ រហូតដល់គេដាក់រហ្ស័សនាមឲ្យថាជា រាជនីពាណិជ្ជកម្ម តែម្ដង។
តោះទៅមើលទាំងអស់គ្នាថាតារាស្រីទាំងអស់នោះជាអ្នកណា៖
1 Yaya Urassaya
ចាប់តាំងពីចូលសិល្បះអស់រយៈពេលជាង ១០ ឆ្នាំ កន្លងមកនេះ តារាស្រីរូបស្រស់ Yaya បានទទួល និងថតស្បតពាណិជ្ជកម្មជាង ២១០ ដែលក្នុងនោះរួមមានគ្រឿងសំអាង ភេស្ជជៈ ថ្នាំដុសធ្មេញ សាប៊ូកក់សក់ ទូរស័ព្ទជាដើម។
2 Aum Patchrapa
ចំណែកឯតារាស្រីរូបស្រស់វ័យ ៤០ ឆ្នាំ នេះវិញ ទទួល និងថតស្បតពាណិជ្ជកម្មចំនួន ១១៣ ។
3 Pancake Khemanit
ចំពោះតារាស្រីរូបស្រស់ខ្ពស់ស្រឡះនេះវិញទទួល និងថតស្បតពាណិជ្ជកម្មចំនួន ១០០។
4 Mai Davika
សម្រាប់ Davika វិញ នាងទទួល និងថតស្បតពាណិជ្ជកម្មចំនួន ៧៤។
5 Chompoo Araya
ចំណែកឯតារាស្រីកូកាត់អង់គ្លេសនេះវិញ ធ្លាប់បានទទួល និងថតស្បតពាណិជ្ជកម្មចំនួន ៧៣៕
អត្ថបទដោយ៖ ស្រីពេជ្រ