ព្រោះតែពិភពលោកកំពុងតែពោរពេញទៅដោយពណ៌ផ្កាឈូក ព្រោះមានការផ្សព្វផ្សាយជាច្រើនបានលេចឡើងនៅលើបណ្ដាញសង្គមយ៉ាង Aff Thaksaorn ហើយពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងរឿងស្នេហាថ្មីលើកនេះ
ជាក់ស្ដែងនៅក្នុង IG ឈ្មោះ polyplus_jad_hai បានបង្ហោះវីដេអូរបស់ Aff ខណៈពេលកំពុងបំពេញតួនាទីជាពិធីករកម្មវិធី 3Zap នាងបានដើរតួជាតួឯកស្រីនាងការ៉ាកេត ជាមួយនិងតួឯកស្រីពិតប្រាកដ Bella ជាតួនាង Putan
ក្នុងវគ្គនិង Aff Thaksaorn បន្ដពីប្រយោគ Bella សួរថា “អ្នកមីងរស់នៅដោយរបៀបណាដែរចា ក្នុងផ្ទះក្នុងទីក្រុងបែបនេះ ជាមួយមនុស្សបែបនេះ” ហើយខាង Aff តបថា “ព្រោះមីងមានស្នេហាណាចា”
អាចនិយាយបានថាប្រយោគខាងលើនេះធ្វើអោយ Bella ភ្លេចខ្លួនស្រែកលាន់មាត់ពេញកម្មវិធីហើយខណៈពេលនោះឃើញ Aff ដូចជាមានរឿងគួអោយសង្ស័យខ្លាំងណាស់ព្រោះអាការៈអៀនៗបិតបាំងមិនជិតសោះឡើយ ហើយក្រោយមកខាង Aff ក៏ចូលទៅខមិនថា “មានន័យថាខ្ញុំស្រលាញ់អូន Putan នោះអី”
អត្ថបទដោយ : នីត្តា