Matthew – Lydia ចេញមកបញ្ជាក់ច្បាស់ៗពីបញ្ហាទំនាក់ទំនង Claudine ព្រោះតែបារម្ភពី Ploy ! មានរូបភាព

អាចនិយាយបានថាត្រូវគេរិះគន់មិនស្ទើរទេ សម្រាប់គូរស្វាមីភរិយា Matthew Dean និង Lydia Sarunrat បន្ទាប់ពីចេញមកនិយាយពីទំនាក់ទំនងស្នេហាមិត្តសម្លាញ់ Ploy Chermarn និងអតីតគូស្នេហ៍ Claudine Aditya កាលពីទាក់ទងគ្នា រហូតដល់គ្រប់គ្នាយល់ថាអ្នកទាំងពីរ ហើយសួរថានិយាយពី Claudine បែបនេះតើមានការអនុញ្ញាត្តពីសាម៉ីខ្លួនហើយឬនៅ

ជាក់ស្ដែង (2 វិច្ឆិកា 2023) Matthew -​ Lydia ក៏បានចេញមកនិយាយថា ខ្លួនឯងផ្ទាល់មិនមានបញ្ហាអ្វីជាមួយ Claudine តែយ៉ាងណាក៏ដោយ Lydia បង្ហាញថា យើងទាំងពីរមិនមានបញ្ហាអ្វីដែរ យើងអូខេគ្រប់យ៉ាង ការថតកម្មវិធីគ្រប់គ្នាសន្យាថានិងចូលរួមកម្មវិធីនេះ តាមពិតទៅអាចប្រាប់បានថា Claudine គាត់ក៏ជាចំណែកមួយក្នុងកម្មវិធីនេះផងដែរ បើបានមើលកម្មវិធីតាំងពី 1-8 គាត់ក៏មកថតជាមួយយើង

After Footer (Active) - damrei Mr1 Zone2

ខាង Matthew ក៏បង្ហាញថា អ្វីដែលសួរ Ploy ជារឿងធម្មតាក្នុងការយើងសួរមិត្ត ក៏សួរថាយ៉ាងម៉េចដែរ ច្បាស់លាស់ចំពោះរឿងនេះគម្រិតណា អនាគតនិងទៅជាយ៉ាងណា សួរព្រោះតែចង់ដឹងនិងបារម្ភពីមិត្តភ័ក្ដស្និតជាមួយយើងខ្លាំងណាស់

ការដែលយើងនិយាយពីរឿងទំនាក់ទំនងរបស់ Ploy-Claudine ជាញឹកញាប់ Matthew ក៏បញ្ជាក់ថា ខ្លួនមិនបានជាន់បន្ថែម គ្រាន់តែសួរប៉ុណ្ណោះ សួរព្រោះតែបារម្ភ Ploy ថាគាត់និងទៅជាយ៉ាងណា ដូចដែលយើងសួរមិត្តម្នាក់អញ្ចឹង ខណៈពេល Lydia ប្រាប់បន្ថែមថា កន្លងមកនេះទំនាក់ទំនងគាត់ជាមួយនរណាក៏ពួកយើងសួររហូតថាយ៉ាងម៉េចហើយ គិតថាមានអនាគតដែរទេ រីករាយដែលទេ មានក្ដីសុខអត់ ចង់មានកូនដែរអត់ ចង់រៀបការអត់ យើង​និយាយគ្នារហូតនិង និងធ្វើដំណើរជីវិតជាមួយគ្នាយូរមកហើយ ជាមិត្តនិងគ្នារាប់ឆ្នាំមកហើយ

អត្ថបទដោយ ោះ នីត្តា