មិនមែនជាគូស្នេហ៍ក្នុងជីវិតពិតដូចក្នុងរឿងភាគដែលបានសម្ដែង តែមិត្ដភាពវិញគឺយូរអង្វែងនិងស្និទ្ធស្នាលណាស់ ជិតស្និទ្ធដល់ជំនាន់កូនៗតែម្ដង។ តួឯកស្រី Chompoo Araya និងតួឯកប្រុសលោក Ken Theeradej ទំនាក់ទំនងទាំងពីរគ្រួសាររាប់អានគ្នាណាស់ ឩស្សាហ៍ទៅលេងគ្នាណាស់ជាពិសេសគឺតួឯកស្រី Chompoo យកកូនៗទៅកូរអ៊ុំ Ken ជាញឹកញាប់តាំងពីមានកូនតែពីរឥឡូវបាន៣ហើយ ម៉េវិញនៅតែស្អាតខ្ញង់នៅឡើយទេ។
ដោយតារាសម្ដែងទាំងពីរដួងគឺលោក Ken Theeradej និងតារាស្រី Chompoo Araya សុទ្ធតែជាអ្នកសម្ដែងយូរឆ្នាំហើយក្នុងរឿងភាគថៃ សម្ដែងតាំងពីនៅវ័យកម្លោះក្រមុំពេលនេះមានគូរៀងៗខ្លួនអស់ហើយ។ អ្នកទាំងពីរធ្លាប់ចាប់ដៃគ្នាសម្ដែងរឿងរួមគ្នា ជាតួឯកប្រុសស្រីមួយគូដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា តែមិនអាចចាប់គូឲនៅក្រៅឆាកនោះទេ ព្រោះមានគូជីវិតរៀងខ្លួនហើយ។ ហើយក្រៅឆាកសម្ដែងវិញតារាទាំងពីរដួងគឺជាមិត្តសម្លាញ់ស្រីប្រុសដែលជិតស្និទ្ធ និងបើទោះបីមិនមានរឿងអីលេងរួមគ្នាក៏នៅតែរាប់អានគ្នាដែរ។ តួឯកស្រី Chompoo ជាញឹកញាប់ក៏បាននាំកូនៗទៅលេងអ៊ុំ Ken ព្រោះដឹងថាក្មេងៗក៏ចូលចិត្តអ៊ុំ Ken ដែរ ហើយនៅមានកូនប្រុសៗរបស់ Ken ទៀតបានលេងជាមួយកូនមីង Chompoo រឹតសប្បាយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ