ហេតុតែស្រលាញ់ក្មេង! អ៊ុំ Ter ដើម្បីយកចិត្តអូន Mai Davika កៀកកើយរាំបទថ្មីទោះមិនចេះក៏ទ្រាំ…..! មានវីដេអូ

ផ្ដល់តំណែងជាសង្សាល្អហើយមួយរំពេច សម្រាប់តួឯកប្រុសរូបសង្ហាអារម្មណ៍ល្អ Ter Chantwitch មិនថាមិត្តស្រី Mai Davika មានស្នាដៃការងារណាចេញមក ក៏តែងតែឃើញអ៊ុំ Ter នៅក្បែរគាំទ្រផ្ដល់កំលាំងចិត្តជានិច្ច

ហើយថ្មីៗនេះនៅក្នុង IG ផ្លាល់ខ្លួនរប​ស់ Ter បានផុសវីដេអូកៀកកើយ Mai បង្អួតក្បាច់រាំគូរជាមួយគ្នា ដើម្បីប្រម៉ូតបទចម្រៀងថ្មីរបស់នាង អមជាមួយប្រយោគសារថា “ណាស់ហើយចុះ….ដល់ពេលត្រូវប្រាប់អ្នកទាំងអស់គ្នាហើយថា តាមពិតទៅខ្ញុំគឺជាអ្នករាំ  #មានកម្មវិធីរាំហៅផង”

After Footer (Active) - damrei Mr1 Zone2

ក្រោយមក Mai Davika ប្រញាប់ចូលទៅខមិនខាងក្រោមរបស់ប្រយោគម្ចាស់ចិត្តថា “ចាំរាំទៀតណា…..តែត្រូវហ្វឹកហាត់ជាមុនសិន55555” រឿងនេះធ្វើអោយហ្វេនៗទាំងប្រទេសចុចឡាយនិងខមិនសរសើរគ្រប់គ្នាតែម្ដងចា

អត្ថបទដោយ : នីត្តា