មិនគួរឲ្យជឿទេ! ហេតុអ្វីភរិយារបស់ នាយក្រិន ធ្វើបែបនេះចំពោះលោក ខណៈមានកូន២ហើយ!

ពិតណាស់មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតារាកំប្លែងល្បីឈ្មោះ នាយក្រិន ហាក់បីដូចជាកំពុងតែមានទុក្ខកង្វល់ អំពីបញ្ហាគ្រួសារ ជាហេតុធ្វើឲ្យលោកបានបង្ហោះសាររៀបរាប់ក្នុងបណ្ដាញសង្គមជាញឹកញាប់។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ នាយបានបង្ហោះរូបភាពនិងសារយ៉ាងភ្ញាក់ផ្អើលមួយឃ្លារថា៖

«ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ»។

តាមរយៈសារនេះអាចបញ្ជាក់ឲ្យឃើញថា នាយក្រិន កំពុងតែប្រាប់មហាជនថាភរិយារបស់លោក​ បានផិតលោកម្ដងហើយម្ដងទៀត ដែលនេះជារឿងមួយដែរមហាជនគ្រប់គ្នានឹកស្មានមិនដល់នោះទេ។

តែយ៉ាងណាមិញ​ មហាជនជាច្រើននៅតែសង្ឃឹមថា នាយក្រិន និងភរិយា អាចរកដំណោះស្រាយល្អៗបាន ព្រោះដើម្បីអនាគតកូនៗជាទីស្រលាញ់របស់លោក៕

អត្ថបទដោយ៖សុីវលី