តោះមកមើលផ្ទះនៅខោយ៉ៃរបស់ Toey Jarinphon បរិយាកាសផ្ទះរាប់លានទំនើបទាន់សម័យគួអោយចង់រស់នៅ……មិនតិចលាន! មានវីដេអូ
តារាសម្ដែងស្រីពេញទៅដោយសមត្ថភាពយ៉ាង Toey Jarinphon បានបើកបង្ហាញផ្តះថ្មីដែលទើបនិងសាងសង់រួចរាល់នៅខោយ៉ៃ ដែលហ៊ុំព័ទ្ធទៅដោយធម្មជាតិរាប់សិបពូជ ខណៈពេលនេះជិតបានចូលទៅរស់នៅហើយ ដោយនៅក្នុងយូធូប TOEYJARIN នាំទៅមើលគ្រប់ជ្រុងនៃផ្ទះ ថែមទាំងមាននិយាយពីការតុបតែង ដែលជាស្នាដៃនិងគំនិតរបស់ខ្លួនទាំងអស់ អាចនិយាយបានថាពិតជាស្អាតនិងគួអោយចង់រស់នៅពិតៗ
ហើយបន្ទប់កញ្ចក់ដែលអាចមើលឃើញទេសភាពខាងក្រៅផ្ទះបាន Toey ពេញទៅដោយមោទនភាពបំផុត ព្រោះសាម៉ីខ្លួនតាំងចិត្តសាងសង់សម្រាប់ការងារសិល្បៈយ៉ាងពិតប្រាកដ
ក្រៅពីបន្ទប់ពហុគោលបំណង Toey បាននាំទៅមើលបន្ទប់កញ្ចក់ផ្ទះធំដែលនាងបានគិតដោយខ្លួនឯងវាជាទំហំស៊ុមរូបភាពធំដែលទេសភាពខាងក្រោយកញ្ចក់ដែលផ្លាស់ប្ដូរទៅតាមរដូវកាល អាចនិយាយបានថាជាជ្រុងមួយដែលគ្រប់គ្នាចង់ទៅលេងដែរ
នេះពិតជាផ្ទះក្នុងក្ដីស្រម៉ៃរបស់មនុស្សជាច្រើនទៀត ស្អាតគ្រប់ជ្រុងបរិយាកាសមិនអាចបរិយាយបាន
អត្ថបទដោយ : នីត្តា