ពិតណាស់កាលពីពេលថ្មីៗនេះ ការប្រកួតប្រជែងជ្រើសរើសបវរកញ្ញាភេទទី ៣ ថៃ ឬ បវរកញ្ញាឯក Tiffany’s Universe 2019 ប្រចាំប្រទេសថៃ ត្រូវបញ្ចប់ជាផ្លូវការហើយ ក្នុងនោះអ្នកដែលទទួលបានពានរង្វាន់គឺបានទៅលើនាង Deirayai Preeyai។
ក្នុងនោះផងដែរ បើយើងងាកទៅមើលរូបសម្រស់របស់របស់បវរកញ្ញាភេទី៣ថៃប្រចាំឆ្នាំ២០១៩នេះវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ មិនថារូបរាងនិងមុខមាត់នោះទេគឺមើលទៅដូចជាមនុស្សស្រីសឹងតែ១០០%តែម្ដង បើមិនប្រាប់ថាភេទទី៣ គឺមើលមិនដឹងនោះទេ។
តែយ៉ាងណាមិញមហាជនជាច្រើនក៏ភ្ញាក់ផ្អើលដែរ ព្រោះថារូបសម្រស់របស់បវរកញ្ញារូបនេះ កាលពីមិនទាន់កែភេទនៅជាបុរសក៏មើលទៅស្រស់សង្ហាខ្លាំងផងដែរ រហូតដល់កែភេទក្លាយជាស្រីរិតតែស្រស់ស្អាតខ្លាំងថែមទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី