មកបង្អើលហ្វេនៗទៀតហើយ Gypsy ផុសរូបបើកឆាកមកគ្រប់គ្នាចំហរមាត់ព្រោះតែភាពស៊ិចស៊ីរបស់នាងកកំពុងរកផ្ទុះ! មានវីដេអូ
ក្ដៅរោលរាលគ្រប់ពេលវេលាតែម្ដងសម្រាប់តារាស្រីស្អាត Gypsy-Kirati មិនថានាងងាកខ្លួនទៅខាងណានោះទេក៏តែងតែធ្វើអោយមានពត៌មានរហូត ហើយថ្មីៗនេះក៏បានបង្កើតអោយមានការភ្ញាក់ផ្អើលម្ដងតៀត នៅពេលសាម៉ីខ្លួនបង្ហោះរូបភាពក្នុងរឹបជាប់រូបរាងបង្ហាញអោយឃើញរាងដ៏តូចស្រលូននិងស៊ិចស៊ីបំផុត អមជាមួយប្រយោគ Comingsoon គ្រប់គ្នាកំពុងរងចាំមើលថាតើនាងប្រលែងអ្វីពិសេសៗមកទៀត
រូបខាងលើនេះជារូបពីក្រោយឆាកធ្វើការងាររបស់ Gypsy ឃើញរូបហើយអាចនិយាយបានថា អស្ចារ្យខ្លាំងណាស់ ទាំងមុខទាំងសក់ស្រស់ស្អាតត្រៀមខ្លួននិងសម្រុកធ្វើការយ៉ាងពេញទំហឹងពិតៗ តាំងពីចុងជើងដល់ចុងសក់ស្អាតខ្លាំងណាស់ បែបនេះឯងបានជាស្វាមីស្រលាញ់ស្ទើរលេប តែក៏មិនដឹងដែរថាសាម៉ីខ្លួនទៅធ្វើអ្វីមកបានជាសម្រស់កើនឡើងខ្លាំងបែបនេះ
អត្ថបទដោយ : នីត្តា