ប្រយ័ត្នបន្ដិចអ្នកស្រលាញ់ឆ្កែ កុំឲដូចតួឯកស្រី Mai davika ត្រូវខាំឡើងរបួសមាត់ហើយអៀនពេទ្យទៀត…

តួឯកស្រី Mai Davika និយាយប្រាប់បែបកំប្លែងៗនៅរឿងដែលហួសចិត្តដែលទើបកើតឡើងនៅផ្ទះរបស់នាង តែរឿងនេះក៏អាចយកមកដាស់តឿនដល់អ្នកដែលស្រលាញ់សត្វចិញ្ចឹមខ្លួនឲប្រុងប្រយ័ត្នខ្លួនកុំឲមានរបួសកើតឡើងដូចជានាងផងដែរ។ នេះក៏ព្រោះថា Mai ទើបតែត្រូវបានសត្វចិញ្ចឹមជាទីស្រលាញ់របស់នាង ខាំត្រូវមាត់រហែកខាងក្នុងបន្ដិចរបួសមិនទាន់ជានៅឡើយទេ នេះមកចូលរួមកម្មវិធីគេទាំងមាត់នៅឈឺនៅឡើយទេ។

តួឯកស្រី Mai Davika ក្នុងរ៉ូបស៊ិចស៊ីផាត់មុខស្រស់ស្អាតដើម្បីចូលរួមកម្មវិធី ត្រូវបានអ្នកសារពត៌មានធ្វើការសម្ភាសន៍សួរនាំ Mai ក៏បានឲដឹងផងដែរថា របួសមាត់លើកនេះគឺត្រូវកូនជាទីស្រលាញ់របស់នាងខាំមក ថែមខាំមាត់ខាងក្នុងបែបនេះមិនងាយជារបួសទេ ហូបអីក៏ពិបាកទៀត។ តួឯកស្រី Mai បានបន្ដថាខណះដែលនាងកំពុងថើបលេងជាមួយសត្វចិញ្ចឹមរបស់នាងនោះ សុខៗវាក៏ខាំមាត់នាងហើយក៏ទាញទៀតធ្វើឲនាងរបួសមាត់ចេញឈាម ភ្លាមៗនោះគូស្នេហ៍នាងលោក Ter ក៏បាននាំទៅមន្ទីពេទ្យចាក់ថ្នាំបង្ការនិងព្យាបាលហើយផងដែរ។ ថាឈឺទៅមិនប៉ុន្មានទេតែវាខ្មាស់ពេទ្យ ទៅដល់ពេទ្យសួរថាត្រូវនឹងអ្វីមក នាងក៏ឆ្លើយប្រាប់ថាត្រូវឆ្កែខាំមាត់ ពេទ្យសើចតិចៗតែនាងវិញអៀនពេទ្យណាស់ ថ្ងៃក្រោយនឹងប្រយ័ត្នជាងនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ