អបអរសាទរ! ពិធីការិនី Gubgip ផ្ដល់កាដូដ៏ធំមួយសំរាប់ស្វាមីនៅថ្ងៃកំណើត!(មានរូបភាព)

ជាការពិតណាស់ សព្វថ្ងៃនេះពិធីការិនីថៃល្បីឈ្មោះអ្នកនាង Gubgip កំពុងតែរួមរស់ជាមួយស្វាមីនិងកូនស្រីគួរឲ្យស្រលាញ់របស់ខ្លួនយ៉ាងមានសុភមង្គល ជាហេតុធ្វើឲ្យមហាជនជាច្រើនស្ញប់ស្ញែងនិងជីវិតរបស់អ្នកនាងខ្លាំងណាស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងរំភើបចិត្តចំពោះនាងនិងគ្រួសារ នៅពេលដែលនាងបានប្រកាស ថាពេលនេះនាងកំពុងតែពរពោះកូនទី២ក្នុងផ្ទៃប្រមាណជា៣ខែហើយ ហើយការប្រកាសនេះក៏ជាកាដូធំមួយសំរាប់ស្វាមីនាងនៅថ្ងៃកំណើតរបស់លោកផងដែរ។

ក្រោយពេលលឺបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដែលទីបំផុតតារាស្រីរូបនេះ បានសម្រេចបំណងប្រាថ្នាយកកូនទី២របស់ខ្លួនហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី