នោះប្រុសក្មេងលេងមែនទែន Nonkul តាំងចិត្តថា……Aff Thaksaorn តែចម្លើយទៅជាយ៉ាងណាតែដឹងត្រឹមថាមិនប្រើពាក្យថាសង្សាតែនិងប្រើពាក្យមួយនេះវិញ! មានរូបភាព
ត្រូវបានគ្រប់គ្នាផ្ដោតអារម្មណ៍លើរឿងទំនាក់ទំនងស្នេហាខ្លាំង សម្រាប់ឋានៈបេះដូងរវាងតារាសម្ដែងស្រី Aff Thaksaorn ជាមួយតារាសិស្សប្អូន Nonkul រហូតក្លាយទៅជាគូរចាប់ផ្គូរផ្គង មានអ្នកគាំទ្រនិងជំរុញអោយអ្នកទាំងពីរអាចឈានដល់គូរពិតប្រាកដទៀតផង ហើយក៏ឃើញថាចុះសម្រុងគ្នាជាមួយអូន Pimai ជាពិសេសនិងតែងតែមើលថែ Aff បានយ៉ាងល្អ ដល់ថ្នាក់គ្រប់គ្នាសង្ឃឹមថានិងមានការបើកបង្ហាញខ្លួនឆាប់ៗនេះ
យ៉ាងជាក់ស្ដែង (9 វិច្ឆិកា 2023) Nonkul ក៏បានបើកចិត្តនិយាយចំពោះមុខមហាជនយ៉ាងច្បាស់ៗជាលើកដំបូងទាក់ទងនិងរឿងនេះថា “ខ្ញុំកំពុងតែនិយាយឆ្លើយឆ្លងជាមួយបង Aff” គឺក្រោយពីថតរឿងភាគជាមួយគ្នាចប់ ក៏និយាយទាក់ទងគ្នាតាមភាសាបងប្អូនរហូតមក តែដល់ពេលនិយាយជាមួយបងក៏មានអារម្មណ៍ចូលចិត្តបងជារឿយៗ
– ព្រមទទួលស្គាល់ការពិតថាញ៉ែបង Aff ពេលចាប់ផ្ដើមញ៉ែបងដំបូងៗក៏មានអារម្មណ៍ភ័យៗដែរ ប៉ុន្ដែខ្ញុំព្យាយាមទៅតាមរបៀបរបស់ខ្ញុំ ក៏មានភ័យៗខ្លះដែរ តែខ្ញុំផ្ដោតសំខាន់លើភាពច្បាស់លាស់ 100
- មានមោទនភាពចំពោះបង Aff បងគាត់មើលថែអ្នកដទៃបានល្អខ្លាំងណាស់ បងគាត់យកចិត្តទុកដាក់យ៉ាងល្អិតល្អិនរឿងអ្នកជុំវិញពិតៗ ពេលខ្ញុំបានឃើញបែបនេះហើយក៏មានអារម្មណ៍រំជើបរំជួលចំពោះគាត់តាំងតែបានជួបលើកដំបូង រហូតមកដល់ពេលនេះអារម្មណ៍មួយនេះនៅតែមានដូចដើម
- អារម្មណ៍ចាប់ផ្ដើមច្បាស់លាស់ឡើងជារឿយៗ រហូតមកដល់ពេលខ្ញុំឈឺ ហើយបងគាត់ផ្ញើររបស់មកជូន ហើយខ្ញុំរំជួលចិត្តខ្លាំងណាស់ ទើបចាប់ផ្ដើមនិយាយជាមួយបងមករហូតតែមិនបានប្រាប់ថាញ៉ែត្រង់ៗ តែក៏មានបបួលទៅញុំបាយ មើលរឿងជាដើម
- ហើយអ្វីដែលផ្ដល់បទសម្ភាសន៍ថ្ងៃនេះខ្ញុំបានប្រាប់បង Aff ហើយ ប្រាប់ថានិងឆ្លើយទៅតាមអ្វីដែលជាការពិត បើបង Aff ចេញកម្មវិធីអាចនិយាយជាមួយគាត់រឿងនេះបាន
ពេលនេះនិយាយពេញមាត់ថាកំពុងទាក់ទងបង ហើយក៏ជាម្នាក់ដែលខ្លួនទាក់ទងផងដែរ តែយើងទាំងពីរមិនទាន់ប្រើពាក្យថាសង្សាបាន ព្រោះខ្ញុំនិងបង ជាមនុស្សផ្ដល់តម្លៃលើពាក្យមួយនេះណាស់ តែកុំបារម្ភ បើថ្ងៃណាមួយយើងទាំងពីរសម្រេចចិត្តប្រើពាក្យថាសង្សា ក្នុងរវាងពេលនោះពាក្យថាភរិយានិងបានលឺដល់ត្រចៀកគ្រប់គ្នាច្បាស់ណាស់
ដាក់គម្រោងរៀបការច្បាស់ណាស់ យើងធំៗអស់ហើយ ហើយក៏មិនគួចំណាយពេលអីយូរដល់ថ្នាក់និង ព្រោះខ្លាចបងគាត់មិនចាំខ្ញុំ
អត្ថបទដោយ : នីត្តា