ក្រោយពីតារាសម្ដែងប្រុសកំលោះរូបសង្ហាពូកែលេងសើចគួអោយស្រលាញ់យ៉ាង Nonakun Chanon បានចេញមកបើកចិត្តយ៉ាងច្បាស់លាស់ថាកំពុងតែទាក់ទងជាមួយតារាសិស្សច្បង Aff Thaksaorn ព្រមទាំងនិយាយដល់ការផ្លាស់ប្ដូរឋានៈបេះដូងនិងធ្វើអោយស្និតស្នាលខ្លាំងជាងមុនបន្ទាប់ពីមានការរួមសម្ដែងរឿងជាមួយគ្នា ហើយពេលនេះប្រហែលជារនាំងផ្សេងៗលែងមានទៀតហើយ ហើយនៅប្រាប់ទៀតថាប្រសិនបើថ្ងៃណាមួយផ្លាសប្ដូរឋានៈជាសង្សាហើយ ឋានៈភរិយាប្រហែលជាត្រូវមកជាមួយដែរហើយ ព្រោះខ្លាចខាងស្រីមិនចាំ
ជាក់ស្ដែងបន្ទាប់ពីបើកចិត្តបើកថ្លើម Nonakun បានចេញមកផុសរូបភាពនៅក្នុង IG ម្ដងទៀតដោយប្រាប់ថាខ្លួនឈឺហើយឈឺក្បាលខ្លាំងណាស់ ហើយក៏មានយកកូនកន្សែងតូចមកគ្របលើក្បាលទៀត អមជាមួយប្រយោគសារថា “ឈឺក្បាលម្លឹងៗចាត់ទុកថាកំពុងដេកទ្រាំក្នុង onsen ទៅចុះ When have a headache, go onsen”
ហើយពីរូបភាពខាងលើពេលពង្រីកមើលអោយធំហើយ ដល់ថ្នាក់ញញឹមតាមគ្នាព្រាត ព្រោះតែភាពសង្ហាពិតជាគួអោយស្រលាញ់ណាស់ ដោយការអង្វរ គ្រប់គ្នាជួយគ្នាថេកផ្ញើរទៅដល់ Aff Thaksaorn ដើម្បីអោយមកមើលថែម្ចាស់ចិត្តជាបន្ទន់
អត្ថបទដោយ : នីត្តា