តួឯកស្រីនាង Toey Jarinporn រាងតូចច្រឡឹងមែនតែសមត្ថភាពរកចំណូលរបស់នាងមិនតូចតាមរូបរាងនោះទេ ពេលនេះទិញផ្ទះបានមួយខ្នងទៀតហើយ យកម៉ូតដែលនាងពេញចិត្តមិនធ្វើផ្ទះធំៗតែសុំឲដីទូលាយៗមានទីធ្លា មានព្រៃព្រឹក្សាទេសភាពស្រស់ស្អាតត្រជាក់ត្រជុំណាស់។
ដោយតួឯកស្រីនាង Toey Jarinporn ទើបតែទិញផ្ទះមួយខ្នងទៀតទុកសម្រាប់មកលំហែរកាយថ្ងៃសម្រាកពីកាងារ។ គេហដ្ឋាននៅទីក្រុងរបស់នាងបានសាងសង់រួចរាល់ចូលមករស់នៅច្រើនឆ្នាំហើយ ហើយរូបនាងក៏ចង់បានផ្ទះមួយខ្នងទៀតទុកពេលថ្ងៃទំនេរមកលេងប្ដូរបរិយាកាសពីទីក្រុង មករកខ្យល់បរិសុទ្ធ។ មួយខ្នងនេះគឺជាផ្ទះលំហែរកាយទើបសង់រួចរបស់ Toey តែនៅឡើយការតុបតែងបន្ថែម ទេសភាពធម្មជាតិស្រស់ស្អាតតែ Toey ក៏ចង់ដាំដើមផ្កា ដាំដំណាំហូបផ្កាធ្វើសួនបន្ថែមទៀតជុំវិញផ្ទះ ពេលនេះគ្រប់យ៉ាងនៅមិនទាន់រួចរាល់នៅឡើយទេ។ មើលទៅទិដ្ឋភាពដូចជាស្ងាត់ដូចជាព្រៃៗមែន តែមានសុវត្ដិភាពល្អ ព្រោះជាតំបន់ដែលអ្នកមានប្រាក់នៅក្រុងមកនាំគ្នាសង់ផ្ទះលំហែរកាយ និងតំបន់ដែលមានការមើលថែតែផ្ដល់ភាពឯកជនឲម្ចាស់ផ្ទះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ