ពិតជារំភើបជំនួសនិងចូលរួមសម្ដែងក្ដីត្រេកអរដល់តួឯកស្រីនាង Poo Praiya ដែលពេលនេះរូបនាងបានសម្រេចចិត្តលាភាពនៅលីវដឹកដៃគូស្នេហ៍ចូលរោងការហើយ ទីបំផុតរូបនាងក៏អាចរកបានដៃគូជីវិតម្នាក់ដែលយល់ចិត្តនិងស្រលាញ់គ្នាព្រមសាងជីវិតគ្រួសារមួយជាមួយគ្នាហើយ។
ថ្ងៃនេះស្រស់ស្អាតជាពិសេស តួឯកស្រីនាង Poo Praiya ក្នុងឈុតរ៉ូបពណ៌សតុបតែងកាយជាកូនក្រមុំដ៏ស្រស់ស្អាតព្រមដឹកដៃគូស្នេហ៍ចូលរោងការហើយ។ ដោយពិធីមង្គលការរបស់អ្នកទាំងពីរបានរៀបចំឡើងនៅថ្ងៃទី១២ ខែវិច្ឆិការនេះ នៅឯទីក្រុងLos Angeles សហរដ្ឋអាមេរិក។ ហេតុដែលនាងរៀបចំកម្មវិធីនៅទីនេះ ក៏ព្រោះតែតួឯកស្រី Poo បានមករស់នៅនិងចាប់ផ្ដើមអាជីពកាងារនៅទឹកដីអាមេរិកនេះមួយរយះដែរហើយ ម្យ៉ាងទៀតរូបនាងនិងស្វាមីក៏បានជួបគ្នានិងសាងក្ដីស្រលាញ់នៅទីនេះផងដែរ។ ពិធីអាពាហ៍ពិពាហ៍របស់ Poo និងគូស្នេហ៍រៀបចំបានយ៉ាងស្រស់ស្អាតរ៉ូមែនទិក លម្អរដោយផ្កាស្រស់ពណ៌សបរិសុទ្ធ ថែមមានសាច់ញាតិនិងមិត្តភក្ដិបានមកចូលរួមយ៉ាងច្រើនកុះករ។ មិត្តភក្ដិនៅថៃរបស់ Poo ខ្លះក៏បានជិះយន្ដហោះមកចូលរួមត្រេកអរដោយផ្ទាល់ ខ្លះក៏បានសសេរសារជូនពរគូស្វាមីភរិយាថ្មីពីចម្ងាយផងដែរ មិត្តអ្នកគាំទ្រក៏បាន Comment សម្ដែងក្ដីត្រេកអររំភើបដែលតួឯកស្រី Poo បានរកឃើញដៃគូជីវិតនិងបានចូលរោងការដូចដែលបានតាំងចិត្ត ព្រោះកន្លងមក Poo ធ្លាប់ខកចិត្តច្រើនសារព្រោះតែរឿងលុបចោលពិធីមង្គលការជាមួយស្នេហាមុនៗកន្លងមកផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ