ដូចដែលប្រិយបានដឹងរួចមកហើយថារឿងភាគចិន «និស្ស័យស្នេហ៍ទេវតាបីជាតិ» គឺជារឿងភាគដ៏ល្បីខ្លាំងមួយក្នុងឆ្នាំ ២០១៧ ដែលរឿងភាគមួយនេះបានវាយលុកបេះដូងអ្នកគាំទ្រជាច្រើនស្ទើរតែនៅជុំវិញពិភពលោកជាពិសេសគឺនៅក្នុងតំបន់អាស៊ីយើងតែម្ដង។
មិនតែប៉ុណ្ណោះ រឿងភាគមួយនេះក៏ធ្លាប់បានចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ប្រទេសកម្ពុជាយើងផងដែរ។ អម្បាញ់នេះផងដែរ Trailer វគ្គ ២ របស់រឿងភាគមួយនេះដែលមានចំណងជើងថា «Three lives, Three worlds the pillow Book» ក៏បានចេញជាផ្លូវការផងដែរ ។
រឿងភាគមួយនេះមានការចូលរួមសម្ដែងពីតារាស្រីរូបស្រស់ Dilraba dilmurat និងតារាសម្ដែងប្រុសលោក Gao wei guang ចំពោះថ្ងៃចាក់បញ្ចាំងរឿងភាគនេះវិញថ្វីបើមិនទាន់មានការបញ្ជាក់ច្បាស់ តែរំពឹងថានឹងចាក់ផ្សាយនៅដើមឆ្នាំក្រោយនេះហើយ៕
តោះទៅទស្សនាវីដេអូបន្ដិចមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ