1 លានមានអីអស្ចារ្យ! Ann Thongprasom មិនចង់បង្អួតថាមានលុយច្រើនចង់ដៃ Mark-Kimberly ទេតែមកពីនិយាយភ្លេចគិតហើយគេមានវីដេអូជាភស្ដុតាងទៀត! មានវីដេអូ
ជាបងស្រីដែលធ្វើការជាមួយគ្នាក្នុងសិល្បៈនិងស្និតស្នាលជាខ្លាំងណាស់សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះពេញទៅដោយសមត្ថភាពថែមទាំងជាអ្នកដឹកនាំសម្ដែងរឿងដ៏ពូកែម្នាក់យ៉ាង Ann Thongprasom ជាមួយកូនកំលោះកូនក្រមុំថ្មោងថ្មីយ៉ាង Mark Prin – Kimberly ក្រៅពីអ្នកទាំងពីរសម្ដែងរឿងអោយ Ann ហើយ ក៏តែងតែបានឃើញទាំងគូរជួបជុំសប្បាយរីករាយជាមួយបងស្រីម្នាក់នេះជាញឹកញាប់ផងដែរ រួមទាំងមានណាត់ទៅហាត់ប្រាណជាមួយគ្នាទៀតផង
ព្រោះតែស្និតស្នាលគ្នាដូចបងប្អូនក្នុងគ្រួសារតែមួយ Ann Thongprasom ក្នុងឋានៈជាបងស្រីអារម្មណ៍ល្អចូលចិត្តលេងសើចតើប្រកាសកណ្ដាលតុញុំបាយដែលមាន Kimberly ទៅចូលរួមដែរ ដោយប្រាប់ថានិងចងដៃអោយ Mark – Kim ផ្ដើមដោយតួលេខខាងមុខ 1 លានបាត លឺបែបនេះហើយ Kimberly សុំថតជាវីដេអូទុកជាភស្ដុតាង ថែមទាំងប្រាប់ថា “អ្នកគ្រប់គ្នា ជាសាក្សីណាចា ម៉ែនិងចងដៃមួយលានចា”
ហើយនៅក្នុង IG របស់ Ann បានផុសជូនពរកូនក្រមុំយ៉ាងជ្រួលជ្រាបថា “មានតែពាក្យអបអររាប់លានម៉ឺនរាប់លានពាក្យ…..តែមិនបាននិយាយអោយអ្នកទាំងពីរបានលឺ…..មិនថាយ៉ាងម៉េច បងនិងឈរនៅត្រង់នេះរហូតណា ជាកម្មវិធីមួយស្ទើរតែមិនបានចាប់កាន់ទូរស័ព្ទទាល់តែសោះ ចង់ឃើញគ្រប់យ៉ាងដោយភ្នែករបស់ខ្លួនឯងពិតៗ ទើបរូបនិងវីដេអូមិនសូវមាន”
អត្ថបទដោយ : នីត្តា