Chompoo មិនទុកមុខអោយ Poo Praya ថ្ងៃមង្គលការតែងខ្លួនវ៉ាដាច់កូនក្រមុំឡើងហ្វេនៗអ្នកបណ្ដាញសង្គមខមិនថា……..! មានវីដេអូ

ចូលរោងការរួចរាល់ហើយ សម្រាប់តួឯកស្រីស្អាតកូនកាត់ Poo Praya ដែលទើបនិងដឹកដៃកូនកំលោះអ្នកជំនួញជនជាតិដែលមានអាយុខុសគ្នាដល់ទៅ 12 ឆ្នាំរៀបការនៅ  LA សហរដ្ឋអាមេរិក

ហើយតារាសម្ដែងស្រីជើងខ្លាំងយ៉ាង Chompoo Araya ក៏ជាម្នាក់ដែលហោះហើរទៅចូលរួមអបអរសាទរជាមួយកូនក្រមុំផងដែរ ដោយសាម៉ីខ្លួនបានមានការផុសរូបភាពក្នុង IG story បង្ហាញអោយឃើញពីបរិយាកាសក្នុងពិធីមង្គលការពេញទៅដោយភាពស្រស់ស្អាត អមជាមួយសារថា “She’s a married womannnnn!!!!!!!!!!” និងមួយប្រយោគទៀត “So happy for you” 

After Footer (Active) - damrei Mr1 Zone2

រួមជាមួយរូបភាពដែល Chompoo ថតគូរជាមួយកូនកំលោះកូនក្រមុំ ដោយ Chompoo ស្លៀករ៉ូបពណ៌សដែលស៊ិចស៊ីខ្លាំងណាស់ជាមួយការបើកបង្ហាញអោយឃើញដើមទ្រូង អាចនិយាយបានថាម៉ាក់ៗស្អាតរហូត បូករួមជាមួយនិងភាពគួអោយស្រលាញ់របស់ម៉ាក់ៗនិងកូនក្រមុំទៀតកាន់តែលេចធ្លោរទ្វេឡើង ជាពិសេសភាពជិតស្និតរបស់អ្នកទាំងពីរពិតជាយូរអង្វែងនិងគង់វង់គ្មានថ្ងៃផ្លាស់ប្រែពិតមែន

អត្ថបទដោយ : នីត្តា