បន្ទាប់ពីបានសម្ដែងក្នុងរឿង «បុព្វេសន្និវាស» ប្រជាប្រិយរបស់តារាស្រីរូបស្រស់ Bella Ranee នៅតែបន្ដឡើងកូដស្រឺតៗ ជាលំដាប់រហូតដល់រូបនាងមានឱកាសបានទៅទទួលរង្វាន់ក្នុងកម្មវិធីមួយនៅឯទីក្រុង Tokyo ប្រទេសជប៉ុនថែមទៀតផង។
កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីរូបស្រស់នេះក៏បានបង្អួតសម្រស់របស់ខ្លួនជាមួយរ៉ូបដ៏ស្រស់ស្អាតដែលមានពណ៌ស្វាយលាយទឹកក្រូចក្នុងកម្មវិធីទទួលពានរង្វាន់ Tokyo Drama award 2019 ដែលធ្វើឲ្យតារាស្រីរូបនេះមានភាពលេចធ្លោយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះរូបនាងក៏បានបង្ហោះរូបភាពក្នុងបណ្ដាញសង្គមជាមួយពាក្យពេចន៍អរគុណជាច្រើនដល់កម្មវិធីមួយនេះ ក៏ព្រោះតែរឿង «បុព្វេសន្និវាស» បានឈ្នះនូវពានរង្វាន់ Special Foreign Drama Award៕
តោះទៅមើលរូបភាពតារាស្រីរូបស្រស់នេះបន្ដិចមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ