អូហូក្មេងអីស្រស់ស្អាតបែបនេះមិនអាចហៅគាត់ថាយាយព្រិកបានទៀតទេ! តារាសម្ដែងស្រីជើងចាស់ក្នុងរឿងភាគថៃ ដែលអ្នកទស្សនាស្គាល់ថាយាយព្រិកក្នុងរឿងបុព្វេរសន្និវាស ពេលនេះមិនដឹងជាទៅធ្វើអ្វីខ្លះមកទេឡើងក្មេងវ័យស្រស់ស្អាត ស្អាតក៏៏សជាងមុខ មុខក៏តឹងជាងមុន ហើយឡើងក្មេងជាងកាលពីប្រាំឆ្នាំមុនពេលថតភាគមួយទៀត។
ទន្ទឹមនឹងរឿងភាគបុព្វេរសន្និវាសទទួលបានប្រជាប្រិយភាពមានអ្នកទស្សនាច្រើន អ្នកសម្ដែងក្នុងរឿងក៏មានចំណូលខ្ពស់ផងដែរ។ យាយព្រិកៗតួអង្គអ្នកបម្រើស្រី ថតរឿងចប់មិនអាចហៅគាត់ថាយាយៗបាននោះទេ ព្រោះយាយព្រិកបានវេចលុយទៅធ្វើការវះកាត់កែសម្រស់មុខមាត់ឲក្មេងវិញហើយ។ មិនបានប្រាប់ថាកែត្រង់ណាខ្លះមកទេ តែយាយព្រិកគាត់មានរូបភាពមុននិងក្រោយពេលកែ មកបង្ហោះឲចៅៗមើលផងដែរ ឃើញបែបនេះហើយជឿអត់ថាឆ្នាំនេះគាត់មានអាយុរចូល៦៤ឆ្នាំហើយ។ ដោយតួអង្គយាយព្រិកការពិតទៅគាត់មានឈ្មោះពិតហៅថា Ampha Phoosit កាលពីក្មេងធ្លាប់ធ្វើជាតួឯកស្រីដ៏មានប្រជាប្រិយភាពផងដែរ បច្ចុបន្បទោះជាមានអាយុរច្រើនហើយក៏គាត់នៅតែស្រលាញ់ភាពស្រស់ស្អាតរបស់គាត់ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ