Ploy ស្រលាញ់បុរសម្នាក់នេះខ្លាំងណាស់ដល់ថ្នាក់ទៅសាក់រូបបេះដូងនៅត្រង់នេះ Tong Topee ឃើញហើយផ្ដល់សញ្ញាស្នេហាអោយភ្លាមៗ មានវីដេអូ
Ploy Chermarn បង្ហាញសាក់រូបបេះដូងតូចមួយនៅកន្លែងកញ្ចឹងករ ថែមទាំងមានសរសេរប្រយោគធ្វើអោយបេះដូងរីក Tong Topee ប្រញាប់ផ្ដល់សញ្ញាស្នេហាភ្លាមៗ
តារាសម្ដែងស្រីពេញទៅដោយសមត្ថភាព Ploy ដែលពេលនេះអាចនិយាយបានថាស្នេហាពិតជាផ្អែមល្ហែមខ្លាំងណាស់ ព្រោះតាំងពីមានគ្នាមកទោះទៅកម្មវិធីណាក៏ឃើញមុខខាងស្រីទៅនៅក្បែរៗកាយដែរ ភាគច្រើនជារូបភាពនៃក្ដីស្រលាញ់ដែលមានអោយគ្នាទៅវិញទៅមក ហើយហ្វេនៗក៏លើកអ្នកទាំងពីរក្លាយទៅជាគូរស្នេហមហាផ្អែមនៅលើបណ្ដាញសង្គម ទៅណាក៏ដោយបើឃើញប្រុសច្បាស់ណាស់និងបានឃើញខាងស្រីដែរ
បើនិយាយរឿងសម្រស់ Ploy ក៏ជាប់ឈ្មោះជានារីដែរស្អាតនិងស៊ិចស៊ីបំផុតផងដែរ ជាក់ស្ដែងថ្មីៗនេះនាងមានបង្ហាញស្នាមសាក់រូបបេះដូងតូចមួយនៅកន្លែងកញ្ចឹងករ គ្រប់គ្នាដែលបានឃើញហើយសុទ្ធតែប្រាប់ថាពិតជាគួអោយស្រលាញ់ តូចតែមានមន្ដស្នេហ៍បំផុត នាងក៏មានឃ្លាយ៉ាងខ្លីដែរថា “បេះដូងតូចណា”
ឃើញបែបនេះហើយខាងប្រុសក៏ចូលទៅខមិនប្រាប់ថា “You know i love you”
អត្ថបទដោយ : នីត្តា