Mik ឆ្លើយត្រង់ៗ ឥតលាក់លៀមតែម្ដង នៅពេលដែលត្រូវបានគេសួរចំៗ បែបនេះពី Bow

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាតារាសម្ដែងប្រុសលោក Mik Thongraya និងតារាស្រីរូបស្រស់ Bow Maylada ធ្លាប់បានចាប់ដៃគូជាមួយគ្នាសម្ដែងក្នុងរឿងភាគ Mon Garn Bandan Ruk 2019 ។

កាលពីថ្មីៗ កន្លងទៅនេះ ក្នុងបទសម្ភាសមួយ Mik ក៏បានឆ្លើយប្រាប់ពីទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូសម្ដែង Bow Maylada ថា «ពួកយើងទាំងពីរគ្រាន់តែជាមិត្តរួមអាជីពដ៏ល្អ ពួកយើងមិនបានមានទំនាក់ទំនងអ្វីនោះទេ។ ជាការពិតដែលពួកយើងជិតស្និតគ្នា និងគាំទ្រគ្នាទៅវិញទៅមកពីព្រោះតែក្រោយថតរឿងជាមួយគ្នាចប់ពួកយើងមានភាពចុះសម្រុងនឹងគ្នា»។

តារាប្រុសសង្ហារកូនកាត់រូបនេះក៏បានទទួលស្គាល់ថា លោកធ្លាប់បានទៅដើរលេងជាមួយ Bow ពិតមែន ប៉ុន្ដែពួកគេមិនបានទៅតែពីរនាក់នោះទេ គឺមានអ្នកផ្សេងទៅជាមួយ។ បន្ទាប់មកអ្នកកាសែតក៏បានសួរទៀតថា តើអ្នកទាំងពីរអាចក្លាយជាគូស្នេហ៍នៅពេលខាងមុខដែរ រឺក៏អត់? តារាប្រុសរូបនេះក៏បានឆ្លើយថា សំនួរមួយនេះឆ្លើយមិនទាន់បានទេនៅពេលនេះ៕

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ