Bella ពេញចិត្តចំពោះការចាប់ផ្គូរផ្គងជាមួយ Pope អោយក្លាយជាគូពិតប្រាកដថែមទាំងផ្ញើរសំនួរសួរខាងប្រុសថា…….! មានវីដេអូ

អាចនិយាយបានថាពេលនេះពិតជាមានការគាំទ្រខ្លាំងណាស់ សម្រាប់រឿងថ្មី ព្រហ្មលិខិត មានការគាំទ្រខ្លាំងគ្រប់វគ្គ ហើយក៏មានគាំទ្រអោយតួឯកប្រុស Pope Thanawat និង Bella Ranee ច្រើនខ្លាំងណាស់ក្នុងការអោយអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដ ព្រោះតែអ្នកទាំងពីរនៅទំនេរដូចគ្នា ដោយមានឱកាសបានជួបនិងខាងស្រីទើបសុំសួររឿងខ្លះៗ

ដោយ Bella បានប្រាប់ថា “រីករាយខ្លាំងណាស់ព្រោះរឿងភាគមានការគាំទ្រច្រើននិងកើយឡើងរឿយៗ វាច្បាស់ណាស់ថាក្ដីសុខត្រូវតែមកហើយ ព្រោះយើងខិតខំយ៉ាងពេញទំហឹងអស់ពេល 1 ឆ្នាំ 8 ខែ វាពិតជាពិបាកណាស់សម្រាប់យើង សម្ដែងច្រើនបែបច្រើនយ៉ាង…..

After Footer (Active) - damrei Mr1 Zone2

សម្រាប់ការចាប់គូជាមួយ Pope ក៏បានត្រលប់មកវិញហើយ ហើយគ្រប់គ្នាក៏បានចាប់គូអោយក្លាយទៅជាគូស្នេហ៍ផងដែរ ខ្ញុំមិនទាន់បានអាន feedback ប៉ុន្មានទេ នៅពេលនេះមិនទាន់មានអ្វីផ្លាស់ប្ដូរនោះទេ នៅតែដូចដើម យើងស្គាល់គ្នាច្រើនឆ្នាំ ស្គាល់ចិត្តស្គាល់គំនិតគ្នាច្រើន ឃើញគ្នាស្ទើរតែគ្រប់កន្លែង មិនចាំបាច់ក្្លាយជាអ្វីនិងគ្នានោះទេ វាគឺជាមិត្តដ៏ល្អ តែបើគាត់មានចិត្តសូមទៅសួរគាត់ផ្ទាល់ចុះ តែបើសួរថានិងផ្លាស់ប្ដូរទេ ខ្ញុំយល់ថាមិនចាំបាច់អោយមានឋានៈនោះទេ…..”

អត្ថបទដោយ : នីត្តា