ប្រាប់ហើយតែមិនព្រមស្ដាប់គ្នាសោះ នៅតែចចាមអារ៉ាមនៅតែថានាងជាប្រពន្ធចុងគេមិនគិតដល់នាងជាម្ដាយកូនតូចទេអី! តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Ice Apitsada ចាប់ផ្ដើមក្ដៅស្លឹកត្រចៀកមួម៉ៅតិចៗហើយ ក្រោយមានពត៌មានកកូកកាយជីវិតឯកជនរបស់នាង ថែមព្យាយាមរករួបចង់ដឹងស្វាមីនាងជាអ្នកណា ទាំងដែល Ice ប្រាប់ហើយថានាងសូមមិនបង្ហាញមុខ ពេលនេះជីវិតគ្រួសារនាងក៏មានសេចក្ដីសុខល្អហើយ។ ហើយក៏សូមបញ្ជាក់ច្បាស់ៗផងដែរថានាងមិនមែនប្រពន្ធចុងអ្នកណាទេ នាងនិងស្វាមីរៀបការមានសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់។
ដោយតារាស្រី Ice Apitsada ពេលនេះបាត់មុខពីវិស័យការសម្ដែងក្នុងរឿងភាគថៃមួយរយះពេលធំហើយ ព្រោះរូបនាងបានរៀបការមានកូនតូចនិងទៅរស់នៅដើរកំសាន្ដជាមួយស្វាមីនៅប្រទេសក្រៅមួយរយះពេលហើយ។ យ៉ាងណាក៏ដោយក៏ Ice មិនភ្លេចបង្ហោះរូប update ពីជីវិតរបស់នាងជាមួយកូនតូចឲអ្នកគាំទ្របានឃើញផងដែរ។ តែតាំងពីប្រាប់ថាមានស្វាមីរួចមក Ice មិនដែលបង្ហោះរូបគូជាមួយស្វាមីសោះ ធ្វើឲចេះតែមានពត៌មានចចាមអារ៉ាមជាច្រើនមកលើជីវិតគូរបស់នាង ថែមខ្លះក៏យករឿងដែលនាងមិនបង្ហាញមុខស្វាមីនេះមកថាព្រោះនាងខ្លាចព្រោះនាងជាប្រពន្ធចុងគេទៅវិញ។ តារាស្រី Ice ធ្លាប់បកស្រាយហើយថា នាងបានស្វាមីបារាំង ជាអ្នកជំនួញមានទ្រព្យតែមិនដល់ថ្នាក់សេដ្ឋីលំដាប់ពិភពលោកដូចគេល្បីនោះទេ។ ហេតុដែលនាងមិនបង្ហោះរូបស្វាមីក្នុងបណ្ដាញសង្គមនោះ ព្រោះតែមានគ្រូទាយឲ ជីវិតគូនាងនឹងសុខសាន្ដបើមិនបង្ហោះរូបគូក្នុងបណ្ដាញសង្គម ហើយម្យ៉ាងទៀតដោយស្វាមីនាងមិនមែនជាតារាផងទើបចង់ឲមានភាពឯកជនរឿងគ្រួសារ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ