Nonkul ខមិនលឿនដូចរន្ទះបន្ទាប់ពី Aff Thaksaorn ផុសរូបដ៏ស្រស់ស្អាតមួយនេះនៅលើបណ្ដាញសង្គមមិនទាន់បានមួយ……! មានវីដេអូ
មនុស្សមានស្នេហាតែងតែមើលទៅក្មេងជាងវ័យជានិច្ច សម្រាប់តួឯកស្រី Aff Thaksaorn ដោយខណៈពេលនេះបេះដូងកំពុងក្លាយជាពណ៌ផ្កាឈូកម្ដងទៀត អាចនិយាយបានថានរណាក៏ដោយដែលបានឃើញម៉ែ Aff ក៏ត្រូវតែខមិនបង្អាប់រឿងស្នេហាជានិច្ច ព្រោះតែមុខមាត់មើលទៅស្រស់ស្រាយជាពិសេស
ដោយនៅពេលថ្មីៗនេះ Aff ឧស្សាហ៍ផុសរូបនៅលើ IG ជាងមុន ហើយលើកនេះក៏បានផុសរូបថ្មីមួយទៀតជាស្ទាយនារីទន់ភ្លន់និងស្រស់ស្អាតបំផុត អ្វីដែលកាន់តែពិសេសនោះគឺមានកំលោះក្មេងរូបសង្ហា Nonkul ប្រញាប់ចូលមកខមិនថា “ស្អាតណាស់បាទ” មានទាំង emoji រូបមនុស្សភ្នែកបេះដូង
អូយ! Nonkul ជាពន្លឺរបស់ Aff គ្រាន់តែផុសប៉ុន្មាននាទីសោះក៏ឃើញចូលទៅខមិនមុនគេហើយ លឿនដូចគ្រាប់រ៉ុក្កែត ដល់ថ្នាក់អ្នកបណ្ដាញសង្គមលាន់មាត់ថា “5 នាទី!!!ហើយខ្ញុំនេះក៏មិនទាន់ដែរ”
អត្ថបទដោយ : នីត្តា